ផ្អើលឋានទាំង៣! Beckham នឹងទិញយកម្នាក់នេះមករួមក្រុមក្រោយចប់ World Cup 2022 - TrueID

ផ្អើលឋានទាំង៣! Beckham នឹងទិញយកម្នាក់នេះមករួមក្រុមក្រោយចប់ World Cup 2022

September 15, 2022

បរទេស៖ ប្រធានក្លិប Inter Miami លោក David Beckham ត្រូវបានគេរាយការណ៍ថា មានចំណាប់អារម្មណ៍ក្នុងការចង់បាន កំពូលកីឡាករ Cristiano Ronaldo មករួមក្រុមក្រោយចប់ព្រឹត្តិការណ៍ World Cup 2022។

ជាការពិតណាស់ អនាគតរបស់ Ronaldo ហាក់ស្រពេចស្រពិលខ្លាំងមែនទែន បន្ទាប់ពីរូបគេព្យាយាមចង់ចាកចេញពីក្លិប កាលពីទីផ្សារដោះដូរកីឡាកររដូវក្តៅនាពេលកន្លងទៅនេះ ប៉ុន្តែ គ្រប់យ៉ាងបានទទួលបរាជ័យ ដោយសារតែក្លិបធំៗមួយចំនួនមិនព្រមទទួលរូបគេ ប៉ុន្តែ គេនៅតែអាចចាកចេញបានក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។

បើយោងទៅតាមការចុះផ្សាយរបស់កាសែត Deportes Radio បានលើកឡើងថា Ronaldo ទទួលបានការចាប់អារម្មណ៍ពីក្លិបមួយហើយ ប៉ុន្តែ មិនមែនជាក្លិបដែលស្ថិតនៅតំបន់អឺរ៉ុបឡើយ ពោល គឺ សហរដ្ឋអាមេរិកដែលជាក្លិបរបស់ Beckham ខណៈ លោកនឹងព្យាយាមបញ្ចុះបញ្ចូលនាំយកកីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើមករួមក្រុមឲ្យបានក្រោយបញ្ចប់ព្រឹត្តិការណ៍ World Cup ឬ បញ្ចប់រដូវកាលនេះតែម្តង៕

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...