បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ពុធ ទី ២៨ ខែ ធ្នូ ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Manchester United បានបើកទ្វាកីឡដ្ឋាន Old Trafford របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Nottingham Forest នៅក្នុងការប្រកួតសប្តាហ៍ទី ១៦ នៃក្របខណ្ឌ Premier League។
ជាការពិតណាស់ ក្រុមម្ចាស់ផ្ទះ Man UTD ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេទទួលជ័យជម្នះទៅលើក្រុម Nottm Forest ៣-០ ដែលក្នុងនោះស៊ុតបញ្ចូលទីដោយ Marcus Rashford នៅនាទីទី ១៩, Anthony Martial នៅនាទីទី ២២ និង Fred រកបានគ្រាប់ចុងក្រោយនៅនាទីទី ៨៧។
គួរបញ្ជាក់ថា Man UTD បច្ចុប្បន្នកំពុងបន្តឈរនៅលេខរៀងទី ៥ ដដែល ក្រោយឆ្លងកាត់ ១៥ ប្រកួត ពួកគេឈ្នះ ៩ ស្មើ ២ និងចាញ់ ៤ មាន ២៩ ពិន្ទុក្នុងដៃ, ចំណែក Nottm Forest វិញកំពុងឈរនៅលេខរៀងទី ១៩ ក្រោយឆ្លងកាត់ ១៦ ប្រកួតពួកគេឈ្នះ ៣ ស្មើ ៤ និងចាញ់ ៩ មាន ១៣ ពិន្ទុ៕
សូមទស្សនាវីដេអូខាងក្រោម៖