ដាណឺម៉ាក៖ ខ្សែបម្រើក្រុមជម្រើសជាតិដាណឹម៉ាក កីឡាករ Cristian Eriksen ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីរូបគេបានដួលសន្លប់នៅលើទីលានអំឡុងពេលប្រកួតទល់នឹងក្រុមជម្រើសជាតិហ្វាំងឡង់។
ជាការពិតណាស់ នៅយប់មិញនេះ Eriksen បានធ្វើឲ្យមិត្តរួមក្រុមនៅលើទីលាន កីឡាកររបស់ហ្វាំងឡង់ និង អ្នកគាំទ្រនៅកីឡដ្ឋាន ព្រមទាំងអ្នកគាំទ្របាល់ទាត់នៅជុំវិញពិភពលោកស្លន់ស្លោរខ្លាំងមែនទែន បន្ទាប់ពីរូបគេបានរត់លេងសុខៗស្រាប់តែដួលសន្លប់តែម្តងនៅក្នុងនាទីទី៤២ ដែលធ្វើឲ្យការប្រកួតត្រូវផ្អាកក្នុងរយៈពេលជាងមួយម៉ោង។
ជារឿងល្អបានកើតឡើងវិញ បន្ទាប់ពីអស់រយៈពេលជាង១០នាទីទើប ខ្សែបម្រើរបស់ Inter Milan បានដឹងខ្លួនឡើងវិញ ទើបធ្វើឲ្យមនុស្សគ្រប់គ្នាមានការធូរចិត្តបន្តិច ហើយរូបគេក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីត្រួតពិនិត្យសុខភាពម្តងទៀត ខណៈការប្រកួតក៏ត្រូវបានបន្តលេង ប៉ុន្តែសោកស្តាយដាណឺម៉ាក បានរង់បរាជ័យក្រោមថ្វីជើង ហ្វាំងឡង់ ក្នុងលទ្ធផល ១ទល់នឹង០ នៃការប្រកួតបើកឆាកពានរង្វាន់ EURO៕