កម្ពុជា៖ ក្លិប ព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខានាំយកកីឡាករ ធារី ចន្ថាប៊ីន មករួមក្រុម។
ជាការពិតណាស់ ធារី ដែលបច្ចុប្បន្នលេងក្នុងនាមជាខ្សែការពារកណ្តាល មុនផ្លាស់មកស្វាយរៀង គឺ កាលពីរដូវកាលមុន គេលេងនៅក្នុងក្លិបវិសាខា និង នៅសេសសល់កិច្ចសន្យា១ឆ្នាំជាមួយក្លិប ប៉ុន្តែ គេបានសុំការអនុញ្ញាតពីក្លិបឲ្យផ្តាច់កុងត្រាគេតែម្តង។
គួរបញ្ជាក់ផងដែរថា ធារី គឺ ជា កីឡាករចំណូលថ្មីទី៥របស់ ស្វាយរៀង នារដូវកាលនេះ បន្ទាប់ពី សេត រ៉ហ្សីប, គួច ដានី, វីរៈ ដារ៉ា, ណារ៉ុង កក្កដា និង ធារីនេះតែម្តង៕