អឺរ៉ុប៖ ខ្សែប្រយុទ្ធ Lionel Messi បានបង្ហើបថារូបគេអាចនឹងមានវត្តមានក្នុងការប្រកួត បាល់ទាត់ពិភពលោកឆ្នាំ២០២៦ ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក, កាណាដា និង ម៉ិកស៉ិក បើសិនកាយសម្បទានៅតែរឹងមាំ។
Messi ធ្លាប់និយាយថា ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ កន្លងទៅគឺជាការបង្ហាញខ្លួនលើកចុងក្រោយរបស់គេហើយនៅព្រឹត្តិការណ៍នេះ ប៉ុន្តែបន្ទាប់ពីបានជួយអាហ្សង់ទីន លើកពានបាល់ទាត់ពិភពលោករួចមក ប្រធានក្រុមរូបនេះក៏បានផ្លាស់ប្ដូរការសម្រេចចិត្ត។
កីឡាករវ័យ៣៥ឆ្នាំរូបនេះរកបាន១៣គ្រាប់បើគិតពីការប្រកួតបាល់ទាត់ពិភពលោកទាំងអស់ដែលគេបង្ហាញខ្លួន ខណៈដែលគេរកបាន៧គ្រាប់នៅការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២។
Messi បានថ្លែងថា៖
ប្រភព៖ sportskeeda