កប់ណាស់! Osimhen បានបំបែកកំណត់ត្រាការហក់តែតខ្ពស់បំផុតរបស់ Ronaldo នៅ Serie A ដោយលោតបានកំពស់ដល់ទៅ... - TrueID

កប់ណាស់! Osimhen បានបំបែកកំណត់ត្រាការហក់តែតខ្ពស់បំផុតរបស់ Ronaldo នៅ Serie A ដោយលោតបានកំពស់ដល់ទៅ...

February 8, 2023

បរទេស៖ ខ្សែប្រយុទ្ធ Victor Osimhen បានបំបែកកំណត់ត្រាដ៏ពិសេសមួយរបស់ Cristiano Ronaldo ក្នុងការហក់តែតបញ្ចូលទីបានខ្ពស់បំផុតប្រចាំលីគ Serie A។

រូបភាព
រូបភាព

រម្លឹកថា កាលពីថ្ងៃ អាទិត្យ ទី ៥ ខែ កុម្ភៈ កន្លងទៅ Napoli បានយកឈ្នះទៅលើក្រុម Spezia នៃការប្រកួតសប្តាហ៍ទី ២១ ក្នុងក្របខណ្ឌ Serie A ក្នុងលទ្ធផល ៣ ទល់នឹង ០។

រូបភាព
រូបភាព

ដែលក្នុងនោះ Osimhen ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំក៏បានចូលចំណែកស៊ុត ២ គ្រាប់ផងដែរ ខណៈគ្រាប់បាល់ដែលគួរឱ្យចាប់អារម្មណ៍ជាងគេ គឺនៅនាទីទី ៦៨ ដែលរូបគេបានហក់តែតក្នុងកំពស់រហូតដល់ទៅ ២.៥៨ ម៉ែត្រឯណោះ។

ហើយតាមរយៈស្ថិតិថ្មីនេះ បានធ្វើឱ្យ Osimhen បំបែកកំណត់ត្រាចាស់របស់ Ronaldo កាលនៅ Juventus ដែលកាលនោះគាត់ហក់តែតបញ្ចូលទីក្នុងកំពស់ ២.៥៦ ម៉ែត្រ៕

រូបភាព
រូបភាព

ប្រភព៖​ ESPN FC

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...