អង់គ្លេស៖ ខ្សែការពារកណ្ដាលឆ្នើមរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Lisandro Martinez បាននិយាយថា ខ្លួនរំភើបស្ទើរស្រក់ទឹកភ្នែកទៅហើយ ពេលឮអ្នកគាំទ្រ ស្រែកពាក្យ “អាហ្សង់ទីនៗ” នៅកីឡដ្ឋាន Old Trafford ក្នុងជំនួបយកឈ្នះ ក្រុមមាន់ខ្នាយមាស Tottenham Hotspur ២-០ យប់មិញ។
ក្រុមបិសាចក្រហម Manchester United បានស្រវាឡើងមកកៀក Top 4 បន្ទាប់ពីទទួលបាន៣ពិន្ទុបន្ថែម ពីការយកឈ្នះ Spur សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី១១។
២គ្រាប់របស់ Man UTD រកបានដោយខ្សែបម្រើទាំងពីរ ពោលគ្រាប់ទី១ធ្វើបានដោយ Fred នៅនាទីទី៤៧ ខណៈគ្រាប់ទី២ ជាការស៊ុតយ៉ាងល្អពីលើដំបូលទូករបស់ជម្រើសជាតិព័រទុយកាល់ Bruno Fernandes នៅនាទីទី៦៩។
ជាការពិតណាស់ ទម្រង់លេងរបស់ Man UTD កាលពីយប់មិញ អាចនិយាយបានថា ល្អគ្រប់តំបន់តែម្ដង មិនថាតែបម្រើ ឬ ប្រយុទ្ធនោះទេ ជាក់ស្ដែងបើមើលលើតំបន់ការពារ ដែលរ៉ាប់រងដោយ Raphael Varane និង Martinez ក៏ល្អដែរ ដោយបិទខ្សែប្រយុទ្ធ Spurs បានជិតឈឹង ពោលគិតពេញ៩០នាទី ក្រុមភ្ញៀវ ស៊ុតបាន៥ជើងប៉ុណ្ណោះ ចំគោលដៅ២ជើងគត់។
ជាមួយគ្នានេះ ក្រោយបញ្ចប់ការប្រកួត Martinez បានលើកឡើងថា ទម្រង់លេងល្អក្នុងការប្រកួត គឺដោយសារទទួលបានកម្លាំងចិត្តពីអ្នកគាំទ្រ៖
ប្រភព៖ Man UTD