បរទេស៖ខ្សែបម្រើរបស់ក្រុមParis Saint-Germain កីឡាករ Ander Herrera បានពន្យល់ហេតុផលសមស្របមួយ ដែលមកដល់ពេលនេះទៅហើយមិត្តរួមក្រុមNeymar នៅមិនទាន់ស្គាល់រស់ជាតិពានBallon d’Or សូម្បីម្តង។
ពិតណាស់Neymar ក៏ជាខ្សែប្រយុទ្ធដ៏លេចធ្លោមួយរូបនៅលើភពផែនដីយើងនេះផងដែរ, ហើយគាត់ធ្លាប់បានឈ្នះពានរង្វាន់ជាច្រើនជាមួយអតីតក្លិបBarcelona និងក្លិបបច្ចុប្បន្នPSG,ប៉ុន្តែសម្រាប់ការប្រឡូកអាជីពជាកីឡាករបាល់ទាត់ជាង ១០ ឆ្នាំមកនេះ រូបគេនៅតែមិនទាន់មានឱកាសអាចក្លាយជាម្ចាស់ពានBallon d’Or ជាលើកដំបូងសម្រាប់ខ្លួនឯង។
យ៉ាងណាមិញHerrera បានលើកឡើងថាដោយសារតែ Neymar ចាប់ផ្តើមប្រឡូកអាជីពជាកីឡាករខុសកាលៈទេសៈ ទើបរូបគេមិនអាចឈ្នះពាន Ballond’Or បាន, ព្រោះនៅក្នុងយុគសម័យនេះជារជ្ជកាលរបស់ LionelMessi និង Cristiano Ronaldo ទេ,តួយ៉ាងពួកគេទាំង ២ នាក់គឺបានឈ្នះវាដល់ទៅ ១២ លើកទៅហើយ។
ដកស្រង់សម្តីដើមHerrera បាននិយាយយ៉ាងដូច្នេះថា៖
ប្រភព៖ Just Football