បរទេស៖ Toni Kroos ខ្សែបម្រើរបស់ក្រុមអធិរាជសReal Madrid បានទទួលកាតក្រហមជាលើកដំបូងនៅក្នុងអាជីពរបស់ខ្លួនកំឡុងការប្រកួតទល់នឹងក្រុម Girona នៃក្របខណ្ឌ LaLiga យប់មិញនេះ។
ជាការពិតណាស់ ក្រុមម្ចាស់ផ្ទះ RealMadrid យប់មិញបានត្រឹមស្មើគ្នា ១ ទល់នឹង ១ ប៉ុណ្ណោះជាមួយក្រុមភ្ញៀវGirona, ក្នុងនោះខ្សែប្រយុទ្ធវ័យក្មេង ViniciusJr. ជាអ្នករកគ្រាប់បាល់នាំមុខឱ្យក្រុមអធិរាជសនៅនាទីទី៧០ ហើយកីឡាករ Cristhian Stuani ជាអ្នករកគ្រាប់បាល់តាមស្មើឱ្យGirona វិញនាទីទី ៨០ (P)។
យ៉ាងណាមិញនៅក្នុងការប្រកួតខាងលើក៏មានរឿងដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ បន្ទាប់ពី Kroos ទទួលបានកាតក្រហមជាលើកដំបូងរបស់ខ្លួន, ខណៈមូលហេតុដែលធ្វើឱ្យខ្សែបម្រើវ័យ៣២ ឆ្នាំត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីទីលាន ដោយសាររូបគេបានទទួលកាតលឿង ២ដងក្រោយបង្ករកំហុសទៅលើកីឡាករ Girona និងចុងក្រោយលោកអាជ្ញាកណ្តាលក៏ដកកាតក្រហមជូនរូបគេនៅនាទីទី៩០+១៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ Sportbible