អេស្ប៉ាញ៖ ក្លិប Real Madrid ប្ដេជ្ញាថានឹងតាមទិញយក ខ្សែការពារ Alphonso Davies ពី Bayern Munich ឲ្យបាននៅឆ្នាំ២០២៤ នេះបើយោងតាមការរាយការណ៍របស់ Diario AS ។
ភាគីលោក Carlo Ancelotti ពិតជាកោតសរសើរសមត្ថភាពរបស់កីឡាករជម្រើសជាតិកាណាដារូបនេះណាស់ និងគិតថា Davies នឹងក្លាយជាកំពូលខ្សែការពារមួយរូបក្នុងពិភពបាល់ទាត់។
Davies បានផ្ទេរពីក្លិប Vancouver Whitecaps មកកាន់ Bayern Munich កាលឆ្នាំ២០១៨ និងបានក្លាយជាកីឡាករស្នូលម្នាក់ប្រចាំក្រុមក្នុងអាយុត្រឹមតែ២២ឆ្នាំ ដោយបានបង្ហាញខ្លួន១៣៤ប្រកួត ឲ្យ Bayern Munich និងរកបាន៦គ្រាប់ព្រមទាំងបញ្ជូនបាល់២១គ្រាប់។
Real Madrid ចង់យក Alphonso Davies មកជំនួស Ferland Mendy ដែលលេចឮថានឹងចាកចេញពីក្លិប៕
ប្រភព៖ sportskeeda