គ្រាប់ទី ៣ កាប់ជើងឆ្វេងមួយឆ្ងាញ់! យប់មិញ Bale ស៊ុតបីគ្រាប់ម្នាក់ឯង​ យកជ័យជម្នះឱ្យ វែលស៍ (មានវីដេអូ) - TrueID

គ្រាប់ទី ៣ កាប់ជើងឆ្វេងមួយឆ្ងាញ់! យប់មិញ Bale ស៊ុតបីគ្រាប់ម្នាក់ឯង​ យកជ័យជម្នះឱ្យ វែលស៍ (មានវីដេអូ)

September 6, 2021

បរទេស៖ កាលពីរាត្រីថ្ងៃ អាទិត្យ កន្លងទៅ ត្រូវនឹងថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ២០២១ ក្រុមជម្រើសជាតិ បេឡារុស្ស បានបើកទ្វាកីឡដ្ឋាន Central’nyj StadionKazan របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវជម្រើសជាតិ វែលស៍ នៅក្នុងការប្រកួតជម្រុះព្រឹត្តិការណ៍ World Cup ដើម្បីដណ្តើមកៅអីឡើងទៅជុំផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅប្រទេស កាតាឆ្នាំ ២០២២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតនោះក្រុមទាំងពីរពិតជាវាយសម្រុកគ្នាស្វិតស្វាញមែនទែនប៉ុន្តែយ៉ាងណាខាងក្រុមភ្ញៀវ វែលន៍ ហាក់ធ្វើបានល្អជាងដោយបញ្ចប់ការប្រកួតក្រុមដែលមានរហស្សនាមថា នាគភ្លើង បានទទួលជ័យជម្នះទាំងប្រផិតប្រផើយទៅលើក្រុមម្ចាស់ផ្ទះបេឡារុស្ស ក្នុងលទ្ធផល ៣ ទល់នឹង ២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

នៅក្នុងជំនួបនេះ យើងឃើញថាខ្សែប្រយុទ្ធស្លាបGareth Bale ពិតជាបង្ហាញទម្រង់លេងល្អមែនទែនដោយរូបគេរកបាន ៣ គ្រាប់ (hat-trick) ម្នាក់ឯងក្នុងមួយប្រកួត ពោលគេស៊ុតបញ្ចូលទីនៅនាទីទី ៥ និង ៦៩តាមរយៈការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ ហើយគ្រាប់ចង់ក្រោយរូបគេរកបាននៅនាទីទី ៩០+៣។ ចំណែកឯ ២ គ្រាប់របស់ក្រុមម្ចាស់ផ្ទះវិញ គឺរកបានដោយ VitaliLisakovich នៅនាទីទី ២៩ តាមរយៈបាល់ពិន័យ ១១ ម៉ែត្រនិងមួយគ្រាប់ទៀត រកបានដោយ Pavel Sedko នៅនាទីទី ៣០៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...