មូលហេតុទាំងនេះ ធ្វើឱ្យ Ronaldo មិនសប្បាយចិត្តជាខ្លាំង ពេលឃើញគេដាក់ដបកូកាកូឡាចំពីមុខខ្លួន (មានវីដេអូ) - TrueID

មូលហេតុទាំងនេះ ធ្វើឱ្យ Ronaldo មិនសប្បាយចិត្តជាខ្លាំង ពេលឃើញគេដាក់ដបកូកាកូឡាចំពីមុខខ្លួន (មានវីដេអូ)

June 15, 2021

អឺរ៉ុប៖ កីឡាករ Cristiano Ronaldo ស្អប់ភេសជ្ជៈកែច្នៃយ៉ាងខ្លាំង ដោយគាត់បានយកដបកូកាកូឡា ចេញពីតុរបស់គាត់ កាលពីថ្ងៃច័ន្ទ និងប្រាប់ឱ្យមនុស្សជុំវិញញុាំទឹកជំនួសវិញ។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ការបដិសេធរបស់ Ronaldo ចំពោះរបស់ផ្អែមបានកើតឡើង នៅមុនពេលកិច្ចប្រជុំជាមួយប្រព័ន្ធផ្សព្វផ្សាយ នៅចំពោះមុខការប្រកួត Euro ២០២០ រវាងព័រទុយហ្កាល់ទល់នឹងហុងគ្រី ហើយរឿងទាំងមូលត្រូវបានគេចាប់បាននៅលើវីដេអូ។

កីឡាករ Cristiano Ronaldo

អ្នកអាចមើលឃើញនៅក្នុងវីដេអូនោះមុនពេលដែលអ្នកសារព័ត៌មានបានសួរសំណួរទៅតារាបាល់ទាត់ គាត់បានកត់សម្គាល់ថា ដបកូកាកូឡា បានដាក់នៅពីមុខគាត់ (កូកាកូឡាគឺជាអ្នកឧបត្ថម្ភ Euro ២០២០) ហើយភ្លាមៗនោះបានធ្វើឱ្យពួកគេអាក់អន់ចិត្តជាខ្លាំង។ 

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ជាការពិតណាស់ Ronaldo ត្រូវបានគេស្គាល់ថាជាអ្នកដែលស្រលាញ់នូវរាងកាយដ៏ល្អឥតខ្ចោះរបស់គាត់ ដែលកើតឡើងដោយការបរិភោគអាហារសុខភាព និងដាក់កម្រិតលើការបរិភោគអាហារកែឆ្នៃ ហើយវាច្បាស់ណាស់ដែលកីឡាកររូបនេះ ម៉ឺងម៉ាត់ចំពោះរឿងនេះ ហើយគាត់រឹតតែមិនចូលចិត្ត នៅពេលដែលកូនប្រុសរបស់គាត់ញុាំកាហ្វេ និងដំឡូងបំពង៕

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...