អង់គ្លេស៖ អ្នកចាំទី David DeGea បានលើកសរសើរក្រុមរបស់ខ្លួនថា ហាក់មានការល្អប្រសើរជាងមុនក្នុងការគ្រប់គ្រងការប្រកួត ពោលគឺការដេញតាមយកបាល់ និង ដណ្ដើមបាល់មកលេងវិញក្រោមការដឹកនាំរបស់លោក Erik Ten Hag។
ជាការពិតណាស់ ក្រុមបិសាចក្រហម បានយកឈ្នះទៅលើក្រុមWestHam ទាំងប្រផិតប្រផើយ ១ទល់នឹង០ ក្នុងជំនួបក្របខណ្ឌ PremierLeague សប្ដាហ៍ទី១២ កាលពីរាត្រីថ្ងៃអាទិ្យម្សិលមិញ ខណៈ១គ្រាប់នេះរកបានដោយការតែតយ៉ាងល្អពីសំណាក់កីឡាករ Marcus Rashford ។
ហើយជ័យជម្នះខាងលើ អាចកើតមានឡើងក៏ដោយសារការលេងយ៉ាងស៊ីចង្វាក់គ្នារបស់ក្រុម Man UTD តាំងពីក្រោមដល់លើ ហើយជាពិសេសគឺការសង្គ្រោះបាល់របស់ De Gea ជាច្រើនលើកច្រើនសា នេះតែម្ដង។
ជាមួយគ្នានេះ ក្រោយបញ្ចប់ការប្រកួតអ្នកចាំទីជម្រើសជាតិអេស្ប៉ាញ បានកោតសរសើរយ៉ាងខ្លាំង អំពីការរីកចម្រើននូវ ទម្រង់លេងរបស់មិត្តរួមក្រុមនៅចំណុច២សំខាន់៖
ប្រភព៖ AF