អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool បានប្រកាសបញ្ចេញឯកសណ្ឋានទី៣ដែលសហការជាមួយក្រុមហ៊ុន Nike ជាផ្លូវការសម្រាប់រដូវកាល២០២១-២០២២។
ក្នុងនោះដែរ គេសង្កេតឃើញថាផ្ទៃអាវគឺមានពណ៌លឿងខ្ចីចែងចាំង តែអ្វីដែលពិសេសគឺនៅត្រង់កអាវអក្សរ V និងដៃអាវគឺមានផ្ទៃក្រឡាការ៉ូពណ៌ក្រហមដែល Liverpool ពន្យល់ថាវាជាការរំលឹកដល់ ការប្រកួតនៅ European Cup វគ្គផ្ដាច់ព្រ័ត្រនៅឆ្នាំ១៩៧៧។
ចំណែកនិមិត្តសញ្ញារបស់ក្រុម និង ដៃគូសហការ គឺរំលេចដោយពណ៌ក្រហម ជាមួយពាក្យ Standard Chartered ពណ៌ក្រហមផងដែរ៕
ប្រភព៖ kickoff