អង់គ្លេស៖ យោងតាមប្រភពព័ត៌មានពីប្រទេសអេស្ប៉ាញគឺ ក្លិប Manchester City បានបដិសេធមិនទិញយកខ្សែប្រយុទ្ធ Neymar Jr. នោះឡើយទោះបី Paris Saint-Germain ព្យាយាមស្នើប៉ុណ្ណាក៏ដោយ។
ថ្មីៗនេះមានពាក្យចចាមអារ៉ាមថា Neymar អាចនឹងផ្លាស់មកកាន់ទឹកដី Etihad ខណៈដែល Chelsea ក៏ជាគោលដៅមួយដែលអាចទៅរួចសម្រាប់កីឡាករសញ្ជាតិប្រេស៊ីលនេះផងដែរ។
យ៉ាងណាមិញ ការផ្ទេរនេះបានបរាជ័យដោយសារព័ត៌មាន SPORT ចុះផ្សាយថា លោក Pep Guardiola ជាអ្នកបដិសេធ ដោយមិនចង់យកកីឡាកររូបនេះមកធ្វើឲ្យបរិយាកាសអាប់អួរក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ឡើយក្រោយឮថា Neymar មានបញ្ហាជាមួយ Kylian Mbappe ដែលជាមិត្តរួមក្រុមនៅ PSG ។
គួរបញ្ជាក់ផងដែរថា នៅរដូវកាលនេះ Neymar Jr. រកបាន៧គ្រាប់ហើយ៕
ប្រភព៖ sportbible