ទំនងអត់? R.Madrid កំពុងដាក់គោលដៅ ចង់យកកីឡាកររហស្សនាម Benzema ទីពីរ ពី Ligue ១ មករួមក្រុម - TrueID

ទំនងអត់? R.Madrid កំពុងដាក់គោលដៅ ចង់យកកីឡាកររហស្សនាម Benzema ទីពីរ ពី Ligue ១ មករួមក្រុម

June 13, 2022

បរទេស៖ ក្លិប Real Madrid ត្រូវបានរាយការណ៍ថា ពួកគេកំពុងតែសម្លឹងឃើញ Benzema ទីពីរ នៃលីគកំពូលបារាំង គឺ កីឡាករ Amine Gouiri​ របស់ក្លិប Nice

ជាការពិតណាស់ បន្ទាប់ពីផ្លាស់មកពី ក្លិប Lyon​ មកចូលរួមជាមួយ Nice កាលពីឆ្នាំ ២០២០​ ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ ខាងលើ គឺហាក់មានឈ្មោះបោះសម្លេងគួរសម នៅឯ Ligue ១ របស់បារាំង ដោយរូបគេបានបង្ហាញខ្លួនសឹងគ្រប់ប្រកួតសំខាន់ៗទាំងអស់សម្រាប់ក្រុម ហើយថែមទាំងត្រូវបានអ្នកគាំទ្រ ប្រៀបធៀបថាគេល្អដូច Benzema ទៅទៀត។ គួរបញ្ចាក់ផងដែរថាគិតមកទល់ពេលនេះ Gouiri បានបង្ហាញខ្លួនឲ្យ Nice បាន​ ៨៤ប្រកួត និង រកគ្រាប់បាល់បាន ២៨គ្រាប់។

បើយោងទៅតាមសារកាសែត Fichajes បានចុះផ្សាយឲ្យដឹងថា លោក Perez រួមទាំងក្លិប R.Madrid កំពុងតែដាក់គោលដៅខ្លាំងទៅលើ Gouiri ហើយក្លិបក៏មានបំណងចង់ឲ្យ Gouiri មកចាប់ដៃគូគ្នាជាមួយ Benzema នៅតំបន់ប្រយុទ្ធផងដែរ។ គួរបញ្ចាក់ផងដែរថា Gouiri បច្ចុប្បន្នមានតម្លៃខ្លួន ៥០លានអឺរ៉ូ (ឬប្រមាណ ៥២លានដុល្លា)៕

វីឌីអូ Highlights

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...