បិសាចធំក្លិនពានបណ្ដើរៗហើយ! Man UTD កក់កៅអីឡើងទៅវគ្គផ្ដាច់ព្រ័ត្រពាន EFL Cup ក្រោយបន្តយកឈ្នះ N. Forest យប់មិញ ២-០ ទៀត (មានវីដេអូ) - TrueID

បិសាចធំក្លិនពានបណ្ដើរៗហើយ! Man UTD កក់កៅអីឡើងទៅវគ្គផ្ដាច់ព្រ័ត្រពាន EFL Cup ក្រោយបន្តយកឈ្នះ N. Forest យប់មិញ ២-០ ទៀត (មានវីដេអូ)

February 2, 2023

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United នឹងត្រូវឡើងទៅប៉ះក្រុមសារិកាព្រៃ Newcastle United នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ EFL Cup បន្ទាប់ពីបន្តយកឈ្នះក្រុម Nottingham Forest នៅការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ កាលពីយប់មិញទៀត។

ជាការពិតណាស់ សម្រាប់ការប្រកួតនេះ លោក Ten Hag ក៏បានដាក់កីឡាករ​ Antony Martial និង Sancho ឲ្យចូលលេងវិញ ដោយប្ដូរចូលនៅក្នុងតង់ទី២ ក្រោយពីកីឡាករទាំងពីរនាក់នេះ បាត់មុខពីទីលានមួយរយៈដោយសាររបួស។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយប្ដូរចួលបាន១០នាទី Martial ក៏ជាអ្នកស៊ុតបើកឆាកគ្រាប់ទី១ ឲ្យ Man UTD នៅនាទីទី៧៣ មុនពេល Fred បន្ថែមគ្រាប់ទី២ នៅនាទីទី៧៦។

គួររម្លឹកដែរថា កាលពីជើងទី១ Man UTD បានយកឈ្នះ៣-០ ដូច្នេះសរុបទាំងពីរជើង ក្រុមបិសាចក្រហម បានលត់ក្រុម Nottingham Forest មិនអាចតដៃរួច ៥-០ ៕

បើប្រិយមិត្តចង់ឃើញការលេងរបស់​ Man UTD ល្អយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...