ក្តៅៗ! ទីបំផុត Bayern យកបានតារាឆ្នើមរបស់ Juventus រូបនេះហើយ - TrueID

ក្តៅៗ! ទីបំផុត Bayern យកបានតារាឆ្នើមរបស់ Juventus រូបនេះហើយ

July 18, 2022

បរទេស៖ ក្រោយមានពាក្យចចាមអារ៉ាមថាចង់បានមួយរយៈមុន ទីបំផុត Bayern Munich ឈានដល់កិច្ចព្រមព្រៀងផ្ទេរយកខ្សែការពារ Matthijs de Ligt ហើយ, នេះបើតាមប្រភពច្បាស់ការនៅបរទេស។

Matthijs de Ligt
Matthijs de Ligt

យោងតាមការចុះផ្សាយរបស់អ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា នៅដំណាក់កាលចុងក្រោយ Bayern Munich បានដាក់សំណើផ្ទាល់មាត់ចំពោះ Matthijs de Ligt ក្នុងតម្លៃ ៧០ លានដុល្លារអាមេរិក បូកជាមួយប្រាក់បន្ថែមផ្សេងៗ ១០ លានដុល្លារទៀត, ខណៈ Juventus ក៏បានយល់ព្រមនឹងសំណើនេះ ហើយកិច្ចសន្យាផ្លូវការនឹងត្រូវបញ្ចប់នៅដើមសប្តាហ៍នេះ។

Matthijs de Ligt
Matthijs de Ligt

គួរបញ្ជាក់ថា នៅដើមសប្តាហ៍នេះ កិច្ចសន្យាក៏នឹងត្រូវបញ្ចប់ជាមួយ Matthijs de Ligt ផងដែរ ហើយតាមរយៈការព្រមព្រៀងរវាងក្លិប និងភ្នាក់ងារ ខ្សែការពារសញ្ជាតិ ហូឡង់ នឹងទទួលបានកុងត្រារយៈពេល ៥ ឆ្នាំ ពោលគឺដល់ឆ្នាំ ២០១៧៕

ប្រភព៖​ Fabrizio Romano

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...