ថែមអស់ស្ទះ! Chelsea គ្រោងទិញ Hakimi ពី Inter ដោយថែមកីឡាកររបស់ខ្លួនបីនាក់នេះទៀត - TrueID

ថែមអស់ស្ទះ! Chelsea គ្រោងទិញ Hakimi ពី Inter ដោយថែមកីឡាកររបស់ខ្លួនបីនាក់នេះទៀត

June 14, 2021

អឺរ៉ុប៖ ក្លិប Chelsea គ្រោងដាក់កីឡាកររបស់ខ្លួន ៣ នាក់ដើម្បីជាថ្នូរប្តូរយកកីឡាករ Achraf Hakimi ពីក្រុម Inter Milan មកវិញ, ជាមួយគ្នានោះខ្សែបម្រើ Mateo Kovacic ត្រូវបានគេដឹងថា ជាផ្នែកមួយដែលក្លិបតោខៀវនឹងដាក់បញ្ចូលទៅក្នុងគម្រោងមួយនេះផងដែរ។

  កីឡាករ Achraf Hakimi
  កីឡាករ Achraf Hakimi

ជាការពិតណាស់ ក្លិបតោខៀវកំពុងចង់បានខ្សែការពារស្លាបថ្មីដែលមានគុណភាពម្នាក់នៅក្នុងរដូវក្តៅនេះហើយក្នុងនោះកីឡាករ Hakimi គឺជាជម្រើសដំបូងដ៏សក្តិសមបំផុតសម្រាប់ពួកគេ,ខណៈក្រុម Inter ក៏កំពុងត្រូវការលក់កីឡាកររបស់ខ្លួនយ៉ាងហោចម្នាក់នៅក្នុងរដូវកាលនេះផងដែរដើម្បីយកថវិការមកជួយទ្រទ្រង់ក្លិប។

  កីឡាករ Achraf Hakimi
  កីឡាករ Achraf Hakimi

យ៉ាងណាមិញ ក្លិប Chelseaជឿជាក់ថានឹងអាចចុះកុងត្រាយកបានខ្សែការពារស្លាបខាងលើក្នុងតម្លៃ ៦០ លានផោន ឬប្រមាណ (៨៥ លានដុល្លាអាមេរិក) បូករួមនឹងការថែមកីឡាករម្នាក់ទៀត, ក្នុងជម្រើសនោះអាចយកបានកីឡាករEmerson Palmieri ឬមួយក៏ AndreasChristensen, ប៉ុន្តែមកដល់ឥឡូវនេះក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ហាក់ចង់បង្វែលក្ខខណ្ឌថ្មីវិញដើម្បីអាចឆាប់ចុះកុងត្រាយកHakimi កាន់តែឆាប់រហ័ស។

  កីឡាករ Achraf Hakimi
  កីឡាករ Achraf Hakimi

យោងតាមសេចក្តីរាយការណ៍របស់កាសែត Corrieredello Sport បានឱ្យដឹងថាក្រុមដែលមានមូលដ្ឋាននៅភាគខាងលិចនៅទីក្រុងឡុងដ៍ មានបំណងដាក់កីឡាកររបស់ខ្លួន ៣ នាក់បន្ថែមទៀត ដើម្បីល្បួងក្រុម Interឱ្យឆាប់លក់ Hakimi ក្នុងនោះមានដូចជាកីឡាករ David Zappacosta, TammyAbraham និង Kovacic

  កីឡាករ David Zappacosta
  កីឡាករ David Zappacosta
  កីឡាករ Tammy Abraham 
កីឡាករ Tammy Abraham 
  កីឡាករ Kovacic
កីឡាករ Kovacic

ប្រភព៖​ Metro

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...