អង់គ្លេស៖ ប្អូនស្រីរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ឈ្មោះ Katia Aveiro បានបង្ហោះសារមួយដៀមដាមដល់ក្លិបសេះបង្កង់ Juventus បន្ទាប់ពីប្អូនប្រុសរបស់អ្នកនាងបានផ្ទេរមក ក្លិបបិសាចក្រហម Manchester United ជាផ្លូវការ។
ការវិលត្រឡប់របស់ម្ចាស់ពាន ballon d'Or ៥សម័យនេះមកកាន់ទឹកដី Old Trafford ធ្វើឲ្យមានការសាទរជាខ្លាំងពីសំណាក់អ្នកគាំទ្រនិងក្រុមគ្រួសាររបស់ Ronaldo ប៉ុន្តែអ្នកនាង Katia បានបង្ហោះសារមួយទាក់ទងនឹងព័ត៌មាននៃការផ្លាស់ទ្រនំថ្មីរបស់ Ronaldo ដែលបង្កប់អត្ថន័យថាផ្លែផ្កាដល់ Juventus ។
តារាចម្រៀងស្រីសញ្ជាតិព័រទុយកាល់រូបនេះបានបង្ហោះរូបភាពរបស់ Ronaldo និងនិយាយថា៖
សាររបស់ Katia Aveiro ទំនងជាមានបង្កប់ន័យឌឺដងទៅកាន់អតីតក្លិបរបស់ Ronaldo គឺ Juventus ដែលលេចឮថាមានទំនាក់ទំនងមិនសូវល្អជាមួយកំពូលខ្សែប្រយុទ្ធរូបនេះ។គួរបញ្ជាក់ផងដែរថា Juventus មិនព្យាយាមរក្សាទុក Ronaldo នោះទេគឺក្លិបបានបើកផ្លូវភ្លាមៗឲ្យគេចាកចេញនិងលក់ Ronaldo ទៅឲ្យ Manchester United ក្នុងតម្លៃផ្ទេរខ្ទង់២៧លានដុល្លារប៉ុណ្ណោះ៕
ប្រភព៖ caughtoffside