Shearer ទាយក្រុមដែលបាន Top 4 នៅ PL រដូវកាលនេះនិងក្រុមដែលត្រូវកាត់ចេញទៅលេងនៅលីគទី២
January 12, 2022
អង់គ្លេស៖ លោក Alan Shearer បានទស្សន៍ទាយថា ក្រុម Manchester City របស់លោក Pep Guardiola នឹងក្លាយជាម្ចាស់ពាន Premier League រដូវកាលថ្មីនេះសាជាថ្មីខណៈដែល Liverpool បានលេខ២ ជាជើងឯករង តាមមកដោយ Chelsea បានលេខ៣ និង Tottenham Hotspur បានចំណាត់ថ្នាក់លេខ៤។
ពាន Premier League
ពិតណាស់ ខណៈពេលនេះ Manchester City កំពុងឈរកំពូលតារាង ដោយឈ្នះ១០ពិន្ទុដាច់ពីក្រុមឈរនៅលេខ២គឺ Chelsea ខណៈដែល Liverpool មាន៤២ពិន្ទុចាញ់ Chelsea តែ១ពិន្ទុប៉ុណ្ណោះ។
ក្រុម Manchester City
ចំណែក Arsenal ឯណោះវិញកំពុងឈរនៅលេខ៤ តាមមកដោយ West Ham នៅលេខរៀងទី៥ ឯទី៦គឺ Tottenham Hotspur ដែលមាន៣៣ពិន្ទុ។ ដោយឡែក Manchester United ដែលរដូវកាលមុនជាក្រុមជើងឯករង កំពុងស្ថិតនៅលេខរៀងទី៧ ។