ឈប់ឆ្ងល់ទៅ! លោក Ten Hag ប្រាប់ពីមូលហេតុដែលដាក់ Casemiro លេងនៅតំបន់ការពារកណ្តាល - TrueID

ឈប់ឆ្ងល់ទៅ! លោក Ten Hag ប្រាប់ពីមូលហេតុដែលដាក់ Casemiro លេងនៅតំបន់ការពារកណ្តាល

December 23, 2022

អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ក្លិប Manchester United លោក Erik Ten Hag បានបង្ហើបពីមូលហេតុទាក់ទងនឹងការផ្លាស់ប្តូរតួនាទីពីខ្សែបម្រើទៅជាការពាររបស់កីឡាករ Casemiro ក៏ព្រោះតែ Maguire កំពុងឈឺ ចំណែក Varane និង Martinez ទើបតែបញ្ចប់ពានរង្វាន់ World Cup វគ្គផ្តាច់ព្រ័ត្រ ហេតុដូចនេះលោកគ្មានជម្រើសណាផ្សេងនោះទេ ក្រៅពី Casemiro។

Erik Ten Hag
Erik Ten Hag
Casemiro
Casemiro
Harry Maguire
Harry Maguire
Varane and Martinez
Varane and Martinez

ជាការពិតណាស់ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៣ រំលងអាធ្រាត្រ Man Utd ត្រូវប៉ះជាមួយ Burnley នៅជុំទី៤ដោយយើងសង្កេតឃើញ ខ្សែបម្រើការពារ Casemiro ត្រូវបានលោកគ្រូបង្វឹកទុកចិត្តឲ្យលេងតំបន់ការពារកណ្តាល ពីព្រោះតែកង្វះនៅតំបន់ការពារកណ្តាលក្រោយចប់ព្រឹត្តិការណ៍ World Cup។ យ៉ាងណាមិញ Casemiro នៅតែធ្វើបានល្អទោះបីជាមិនមែនជាតួនាទីគេធ្លាប់លេងក៏ដោយរហូតដល់មិត្តរួមក្រុមសរសើរមិនដាច់ពីមាត់។ ជាពិសេសនោះ គឺ Martin Dubravka ដែលជាអ្នកចាំទីលេងនៅជិត Casemiro បាននិយាយយ៉ាងដូច្នេះថា៖

Martin Dubravka
Martin Dubravka

គួរបញ្ជាក់ផងដែរ Man Utd បានយកឈ្នះ Burnley ក្នុងលទ្ធផល ២ទល់នឹង០ ធ្វើអោយពួកគេអាចបន្តទៅវគ្គបន្ទាប់ក្នុងពានCarabao Cup នេះ

ប្រភព៖​ All Football

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...