អ៉ីតាលី៖ ខ្សែប្រយុទ្ធ Romelu Lukaku បាននិយាយកាលពីពេលថ្មីៗនេះថា គេនៅលេងឲ្យក្លិប Inter Milan បន្តទៀតនៅរដូវកាលក្រោយ។
Lukaku បាននិយាយថា៖ "ប្រាកដណាស់ ខ្ញុំនឹងលេងឲ្យ Inter បន្ត។ ខ្ញុំបានបញ្ជាក់ទៅគ្រូបង្គោលថ្មីរបស់ខ្ញុំហើយៗ។ មើលទៅប្រហែលជាខ្ញុំមិនគួរនិយាយរឿងនេះលម្អិតក្នុងពេលនេះទេ"។
កីឡាករនេះបន្តថា៖ "និយាយទៅខ្ញុំបាននិយាយជាមួយគាត់ហើយ ហើយលទ្ធផលពីការនិយាយនេះគឺមានលទ្ធផលវិជ្ជមាន យើងមានកន្លែងត្រូវរ៉ូវច្រើន។ យ៉ាងណាក៏មានបញ្ហាមួយចំនួនដែលយើងបានពិភាក្សាផងដែរ ដូចជាធ្វើយ៉ាងណាឲ្យឈ្នះពានក្នុងលីគកំពូលឡើងវិញ។ តែម៉េចក៏ដោយខ្ញុំពេញចិត្តនឹងនៅ Inter នេះ"។
គួរបញ្ជាក់ផងដែរថា Lakaku ត្រូវបានពាក្យចចាមអារ៉ាមជាច្រើនថាក្លិប Chelsea និងក្លិប Manchester City ក្រោយ Inter មានបំណងចង់លក់ចេញដោយសារវិបត្តហិរញ្ញវត្ថុក្នុងក្លិប៕
ប្រភព៖ Goal