បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Lionel Messi យប់មិញក្រសោបបានពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup បន្ទាប់ពីចូលរួមចំណែកយ៉ាងសំខាន់ជួយឱ្យ អាហ្សង់ទីន លើកពានដ៏ធំរបស់ពិភពលោកមួយនេះ។
ជាការពិតណាស់ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រយប់មិញ អាហ្សង់ទីន បានយកឈ្នះទៅលើក្រុម ជម្រើសជាតិ បារាំង នៅវគ្គប៉េណាល់ទីក្នុងលទ្ធផល ៤-២ ក្រោយបញ្ចប់ការប្រកួត ១២០ នាទីពេញ ពួកគេស្មើគ្នា ៣ ទល់នឹង ៣។
យ៉ាងណាមិញ នៅក្នុងការប្រកួតខាងលើ Messi ពិតជាចូលរួមចំណែកជួយ អាហ្សង់ទីន ខ្លាំងមែនទែន ដោយរូបគេរកបាន ២ គ្រាប់ មុនជួយឱ្យក្រុមរហស្សនាមពពកស ទទួលបានជ័យជម្នះនៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រ។
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖