អង់គ្លេស៖ អតីតខ្សែប្រយុទ្ធក្លិប Aston Villa លោក Gabriel Agbonlahor បានធ្វើការរិះគន់ចំពោះទម្រង់លេងរបស់ក្លិប Chelsea ថា ដូចជាអ្នកអត់ចេះលេងបាល់អ៊ីចឹងក្នុងការប្រកួតទល់នឹង Manchester City។
លោក Thomas Tuchel
ជាការពិតណាស់ កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅនេះ គឺ Chelsea បានស្គាល់រសជាតិចាញ់ជាលើកដំបូងក្នុងក្របខណ្ឌ Premier League ក្រោមស្នាដៃ Man City ក្នុងលទ្ធផល ១ទល់នឹង០ ខណៈ លោក Agbonlahor មិនពេញចិត្តចំពោះទម្រង់លេងរបស់ក្រុមលោក Thomas Tuchel ទាល់តែសោះ។