Giroud តែតមួយក្បាលនេះអ៊េមណាស់ ជួយឲ្យបារាំងឈ្នះអង់គ្លេស ២ទល់នឹង១ កក់កៅអីឡើងទៅកាន់វគ្គ១/៤ ពាន WC (មានវីដេអូ) - TrueID

Giroud តែតមួយក្បាលនេះអ៊េមណាស់ ជួយឲ្យបារាំងឈ្នះអង់គ្លេស ២ទល់នឹង១ កក់កៅអីឡើងទៅកាន់វគ្គ១/៤ ពាន WC (មានវីដេអូ)

December 11, 2022

បរទេស៖ នៅវេលាម៉ោង ២រំលងអាធ្រាត្រ ថ្ងែទី១១ ខែធ្នូ ឆ្នាំ ២០២២ ការប្រកួតវគ្គ ៨ក្រុមចុងក្រោយរវាងក្រុម អង់គ្លេសនិងក្រុមបារាំងត្រូវបានរកឃើញអ្នកកក់កៅអីឡើងវគ្គបន្តហើយ នោះគឺក្រុមមាន់គកបារាំងដែលបានយកឈ្នះទៅលើក្រុមតោកំណាចអង់គ្លេសក្នុងលទ្ធផល ២-១។

រូបភាព
រូបភាព

ដោយយើងសង្កេតឃើញការប្រកួតពិតជាល្អខ្លាំងមែនទែន ក្នុងនោះគឺខ្សែបម្រើ Tchouameni ជាអ្នករកគ្រាប់ទី១ឲ្យបារាំងនៅនាទី១៧ ហើយត្រូវ Harry Kane តាមស្មើវិញនៅនាទី ៥៤ ដោយបាល់ប៉េណាល់ទី។ លុះចូលដល់នាទី ៧៨ ខ្សែប្រយុទ្ធ Oliver Giroud បានតែតមួយក្បាលយ៉ាងអស្ចារ្យនាំមុខជាបន្តទៀតទៅលើក្រុមអង់គ្លេស។

អ្វីដែលយើងនឹកស្មានមិនដល់នោះគឺ Harry Kane មានឪកាសទាត់បាល់ ១១ម៉ែត្រម្តងទៀតនៅចុងម៉ោងទៅហើយ តែទាត់មិនចូល ដែលធ្វើឲ្យបារាំងជាអ្នកទទួលបានជ័យជម្នះក្នុងការប្រកួតមួយនេះផងដែរ។

ដូច្នេះបារាំងនឹងត្រូវឡើងទៅប៉ះក្រុមជម្រើសជាតិ ម៉ារ៉ុកនៅវគ្គ៤ក្រុមចុងក្រោយនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២៕

សូមទស្សនាវីដេអូខាងក្រោម៖

Highlight

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...