អង់គ្លេស៖ លោក Jurgen Klopp គិតថាកូនក្រុមនៅ Liverpool របស់លោកគឺខ្សែប្រយុទ្ធ Darwin Nunez មានភាពស្រដៀងទៅនឹង ខ្សែប្រយុទ្ធ Robert Lewandowski ហើយអនាគតទៅគេអាចក្លាយជាកីឡាករឆ្នើមដូចខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះដែរ។
កាលដឹកនាំនៅ Borussia Dortmund គឺលោក Klopp ធ្លាប់បានទិញយក Lewandowski មករួមក្រុមកាលឆ្នាំ២០១០ ប៉ុន្តែ រូបគេស៊ុតបញ្ចូលទីបានតែ៨គ្រាប់ទេក្នុងក្របខណ្ឌ Bundesliga នៅឆ្នាំដំបូង ប៉ុន្តែបន្តមក Lewandowski ក៏បានវិវត្តន៍ខ្លួនក្លាយជាម៉ាស៊ីនរកគ្រាប់បាល់ដោយរកបានដល់ទៅ៦៣៦គ្រាប់សម្រាប់ក្លិបនិងក្រុមជម្រើសជាតិប៉ូឡូញ។
ដូច្នេះហើយទើបលោក Klopp គិតថាភាពលំបាកនឹងសម្របខ្លួនព្រមទាំងការខ្សត់គ្រាប់បាល់របស់ Nunez នៅ Liverpool គឺអាចនឹងដូចករណី Lewandowski អ៊ីចឹង ពោលគឺសម្រាប់រដូវកាលដំបូងនេះ Nunez ទើបតែរកបាន៩គ្រាប់និងបញ្ជូនបាល់៤គ្រាប់ទេក្នុងការបង្ហាញខ្លួន២០ប្រកួត ហើយរដូវកាលក្រោយគេអាចនឹងធ្វើបានល្អច្រើនជាងនេះ។
លោក Klopp បាននិយាយថា៖
ប្រភព៖ metro