អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United កំពុងចង់បញ្ចុះបញ្ចូល ខ្សែប្រយុទ្ធ Karim Benzema មកកាន់ទឹកដី Old Trafford ។
Benzema គឺជាតារាឆ្នើមរបស់ Real Madrid ដែលជាជើងស៊ុតប្រចាំក្រុម និងបានឈ្នះពានបាល់មាស Ballon d'Or ប្រចាំឆ្នាំ២០២២ទៀតផង។
យោងតាមសារព័ត៌មាន Yahoo Sports គឺ ភាគីលោក Erik Ten Hag ចង់បាន Benzema មកជំនួស Cristiano Ronaldo ដែលចាកចេញពីក្រុម។
គួរបញ្ជាក់ផងដែរថា Karim Benzema រកបាន៤៤គ្រាប់ក្នុងការបង្ហាញខ្លួន ៤៦ប្រកួតឲ្យ Real Madrid កាលពីរដូវកាលមុន ហើយនៅរដូវកាលនេះគេរកបាន ៦គ្រាប់ ក្នុងការបង្ហាញខ្លួន១២ប្រកួត៕
ប្រភព៖ sportskeeda