អស្ចារ្យណាស់! Gnabry, Lewandowski និង Musiala ស៊ុតបច្ចេកទេសម្នាក់មួយគ្រាប់ ជួយឱ្យ Bayern បំបាក់ Dortmund ៣-១ ក្លាយជាជើងឯកពាន Bundesliga នៅរដូវកាលនេះ(មានវីដេអូ) - TrueID

អស្ចារ្យណាស់! Gnabry, Lewandowski និង Musiala ស៊ុតបច្ចេកទេសម្នាក់មួយគ្រាប់ ជួយឱ្យ Bayern បំបាក់ Dortmund ៣-១ ក្លាយជាជើងឯកពាន Bundesliga នៅរដូវកាលនេះ(មានវីដេអូ)

April 24, 2022

បរទេស៖ ក្រុម Bayern Munich បានក្លាយជាជើងឯកនៃពានរង្វាន់Bundesliga សម្រាប់រដូវកាល ២០២១-២០២២ នេះហើយ ក្រោយយកឈ្នះទៅលើក្រុមគូប្រជែង Borussia Dortmund នៅទឹកដីខ្លួនឯងយប់មិញ។

រូបភាព
រូបភាព

ជាការពិតណាស់ នៅក្នុងជំនួបសប្តាហ៍ទី៣១ នៃក្របខណ្ឌ Bundesliga យប់មិញក្រុមម្ចាស់ផ្ទះ Bayern ពិតជាធ្វើបានល្អមែនទែនដោយអាចទទួលជ័យជម្នះទៅលើក្រុម Dortmund ក្នុងលទ្ធផល៣ ទល់នឹង ១។

រូបភាព
រូបភាព

ក្នុងនោះ ៣ គ្រាប់របស់ Bayernគឺរកបានដោយ Serge Gnabry, Robert Lewandowskiនិង Jamal Musiala ម្នាក់មួយគ្រាប់, ចំណែក ១ គ្រាប់របស់ Dortmund គឺរកបានដោយខ្សែបម្រើ Emre Canតាមរយៈការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ។

រូបភាព
រូបភាព

គួរបញ្ជាក់ថា ក្រោយទទួលជ័យជម្នះទៅលើ Dortmundយប់មិញ ពេលនេះ Bayern បានក្លាយជាជើងឯកនៃពានរង្វាន់ Bundesliga សម្រាប់រដូវកាលនេះហើយ ហើយក៏ជាជ័យជម្នះ ១០ រដូវកាលជាប់ៗគ្នាផងដែរ ទោះនៅសល់៣ ប្រកួតទៀតក៏ដោយ, ព្រោះថាបច្ចុប្បន្ន Bayern កំពុងវ៉ាដាច់ក្រុមលេខ ២ Dortmund ដល់ទៅ ១២ពិន្ទុឯណោះ៕

រូបភាព
រូបភាព

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...