បរទេស៖ ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា បានប្រជែងយកឈ្នះ Liverpool ដើម្បីចុះហត្ថលេខានាំយកកីឡាករ Enzo Fernandes មករួមក្រុមក្នុងតម្លៃ ១០៦លានផោន (ឬប្រមាណ ១២៨លានដុល្លារ)។
ជាការពិតណាស់ Enzo ត្រូវបានមើលឃើញថា ជា ខ្សែបម្រើដ៏លេចធ្លោម្នាក់នៅក្នុងព្រឹត្តិការណ៍ World Cup ដោយ គេបានរួមចំណែកជួយ ក្រុមជម្រើសជាតិអាហ្សង់ទីន ក្លាយជាម្ចាស់ជើងឯក ព្រមទាំង គេបានជាប់ឈ្មោះជាកីឡាករវ័យក្មេងល្អជាងគេប្រចាំព្រឹត្តិការណ៍ផងដែរ។
ក្រោយចប់ព្រឹត្តិការណ៍ World Cup កីឡាករវ័យ ២១ឆ្នាំ របស់ Benfica ខាងលើ ក៏ត្រូវបានក្លិបធំៗ៣ចាប់អារម្មណ៍រួមមាន Man UTD, Liverpool និង Real Madrid ចាប់អារម្មណ៍ ខណៈ Liverpool ត្រូវបានគេដឹងថា ជា ក្រុមឈានមុខគេ ប៉ុន្តែ នៅពេលនេះក្រុមបិសាចក្រហមទៅវិញទេដែលកំពុងនាំមុខគេ ជាមួយនឹងកញ្ចប់ទឹកប្រាក់ពួកគេបានរៀបចំរួចជាស្រេចដល់ទៅ ១០៦លានផោន ដែលជាតម្លៃផ្តាច់កុងត្រារបស់គេ៕
ប្រភព៖ metro