បរទេស៖ ខ្សែប្រយុទ្ធ Karim Benzema បានធ្វើការunfollow គណនី Instagram របស់មិត្តរួមក្រុមនៅជម្រើសជាតិ បារាំង របស់ខ្លួនចោលចំនួន ១៥ នាក់ បន្ទាប់ពីរូបគេសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិ។
ជាការពិតណាស់ នៅក្នុងការប្រកួត WorldCup ២០២២ កន្លងទៅ Benzema មិនបានចូលរួមចំណែកជួយក្រុមជម្រើសជាតិ បារាំងនោះទេដោយសារតែរូបគេមានបញ្ហារបួសភ្លៅ ហើយថ្មីៗនេះរូបគេបានធ្វើការសម្រេចចិត្តយ៉ាងគួរឱ្យភ្ញាក់ផ្អើលដោយបានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិត្រឹមវ័យ ៣៥ ឆ្នាំ។
យ៉ាងណាមិញ មានពាក្យចចាមអារ៉ាមថាមូលហេតុដែល Benzema សម្រេចចិត្តចូលនិវត្តន៍បែបនេះដោយសារតែរូបគេមានការអន់ចិត្តអន់ថ្លើមនឹងគ្រូបង្វឹកលោក Didier Deschamps ហើយក៏លេចឮថាខ្សែប្រយុទ្ធម្ចាស់ពាន Ballon d’Or ១ សម័យរូបនេះមានទំនាស់ជាមួយមិត្តរួមក្រុមនៅ បារាំង មួយចំនួនផងដែរ។
យោងតាមរបាយការណ៍ពីបរទេស ដែលដកស្រង់ចេញពីទំព័រSportskeeda បានឱ្យដឹងថា Benzema បានចុច unfollow គណនី IGមិត្តរួមក្រុមនៅ បារាំង របស់ខ្លួនចំនួន ១៥ នាក់ចោលដែលក្នុងនោះមាន Aurelien Tchouameni, Kylian Mbappe, Raphael Varane,Marcus Thuram, Eduardo Camavinga និងមិត្តរួមក្រុមមួយចំនួនទៀត៕
ប្រភព៖ Sportskeeda