បរទេស៖ ក្រុមម្ចាស់ជើងឯកលីគកំពូលរបស់ប្រទេសអាឡឺម៉ង់គឺ ក្រុម FC Bayern Munich បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការចុះហត្ថលេខានាំយកកីឡាករសញ្ជាតិអង់គ្លេសរបស់ក្រុមតោខៀវ Chelsea ម្នាក់គឺកីឡាករ Callum Hudson-Odoi ។
គួរបញ្ជាក់ផងដែរថា ក្លិបយក្សដែលស្ថិតនៅក្នុងក្របខណ្ឌ Bundesligaមួយនេះមិនបានទទួលជោគជ័យម្តងរួចមកហើយក្នុងការតាមប្រមាញ់កីឡាករវ័យ ២០ ឆ្នាំរូបនេះកាលពីឆ្នាំ ២០១៩ នៅពេលដែលរូបគេចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរយៈពេល ៥ ឆ្នាំដែលមានតម្លៃ ១៨០,០០០ ផោនក្នុងមួយសប្តាហ៍។ ប៉ុន្តែយោងតាមសារព័ត៌មាន The Times បានអោយដឹងថាប៉ុន្តែក្រុម FC Bayern Munich មិនបានបោះបង់ចោលក្តីសង្ឃឹមហើយបានត្រៀមបើកការប៉ុនប៉ងចុះហត្ថលេខាលើ Hudson-Odoi ម្តងទៀត៕
របាយការណ៍នេះបានអះអាងថាក្រុមតោខៀវបើកចំហដើម្បីផ្តល់ជូនសម្រាប់កីឡាករសញ្ជាតិអង់គ្លេសរូបនេះនៅរដូវក្តៅនេះបន្ទាប់ពីបដិសេធសំណើរទិញររបស់ក្រុម Bayern ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ចំណែកម្ចាស់ជើងឯកអាឡឺម៉ង់ FC Bayern Munich វិញបានគ្រប់គ្រងការចាប់អារម្មណ៍របស់ពួកគេលើ Hudson-Odoi តាំងពីឆ្នាំមុនដោយ Chelsea បានបដិសេធការខ្ចីជើងកីឡាកររូបនេះជាមួយនឹងជម្រើសទិញក្នុងតម្លៃ 70 លានផោន។