គ្មានពូដូមិនថ្វី! ខណៈយប់មិញ ព័រទុយកាល់ នាំទ័ពទៅលត់ក្រុម កាតា ដល់ក្នុងដី ៣-១(មានវីដេអូ) - TrueID

គ្មានពូដូមិនថ្វី! ខណៈយប់មិញ ព័រទុយកាល់ នាំទ័ពទៅលត់ក្រុម កាតា ដល់ក្នុងដី ៣-១(មានវីដេអូ)

September 5, 2021

បរទេស៖ កាលពីរាត្រីថ្ងៃ សៅរិ៍ កន្លងទៅ ត្រូវនឹងថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២១ជាការប្រកួតលក្ខណៈមិត្តភាពកម្តៅសាច់ដុំ ដែលធ្វើឡើងនៅកីឡដ្ឋាន NagyerdeiStadion រវាងក្រុមម្ចាស់ផ្ទះកាតា ទល់នឹងក្រុមភ្ញៀវ ព័រទុយកាល់។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតកាលពីយប់មិញយើងឃើញថាក្រុមភ្ញៀវព័រទុយកាល់ បានដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះខ្លាំងមែនទែនរហូតដល់បញ្ចប់ការប្រកួតពួកគេបានទទួលជ័យជម្នះទៅលើក្រុម កាតា ក្នុងលទ្ធផល ៣ ទល់នឹង១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា គ្រាប់បាល់ទាំង ៣គ្រាប់របស់ក្រុម បញ្ចខែល គឺរកបានដោយកីឡាករ ៣ រូបផ្សេងគ្នា, គ្រាប់ទី ១រកបានដោយកីឡាករ Andre Silva នៅនាទីទី ២៣, គ្រាប់ទី២ រកបានដោយកីឡាករ Silva Monteiro នៅនាទីទី២៤ និង គ្រាប់ចុងក្រោយរកបានដោយ Bruno Fernandes នៅនាទីទី ៨៨ តាមរយៈការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ចំណែកឯក្រុម កាតាក៏មានគ្រាប់បាល់វាយបកមកវិញបាន ១ គ្រាប់ផងដែរ ដែលរកបានដោយកីឡាករ Hassanនៅនាទីទី ៦១, ខណៈនៅក្នុងការប្រកួតនោះទៀតសោត មានកីឡាករ២ រូបរបស់ក្រុមម្ចាស់ផ្ទះ ដែលទទួលបានកាតក្រហម, ក្នុងនោះកីឡាករ Barsham ទទួលបានកាតក្រហមនៅនាទីទី ៤៣ និង Khoukhi នៅនាទីទី ៨៨៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...