បរទេស៖ ខ្សែប្រយុទ្ធរបស់ Paris Saint-Germain និង ក្រុមមាន់គកបារាំងកីឡាករ Kylian Mbappe បាននិយាយថាការលេងរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន និង ប្រេស៊ីលគឺមិនទាន់ឈានដល់កម្រិតដើម្បីប្រជែងពានFIFA World Cup នៅក្នុងបាល់ទាត់សម័យទំនើបនេះបានទេ។
បើយើងក្រឡេកទៅមើលបាល់ទាត់ក្នុងសម័យបច្ចុប្បន្ន ភាគច្រើនកីឡាករនិងក្លិបដែលមកពីតំបន់អឺរ៉ុបកំពុងវាយលុក និងមានប្រជាប្រិយភាពខ្លាំងមែនទែន,ហើយសូម្បីតែក្រុមជម្រើសជាតិដែលមកពីតំបន់អឺរ៉ុបក៏កំពុងបង្ហាញភាពខ្លាំងក្លាក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិផងដែរ។
ជាក់ស្តែង ពាន World Cup រយៈពេល ៤ លើកចុងក្រោយ ដោយរាប់ចាប់ពីឆ្នាំ ២០០៦មក ក្រុមមកពីទ្វីបអាមេរិកខាងត្បូងមិនទាន់បានឈ្នះសូម្បីម្តងជារួមគឺក្រុមមកពីអឺរ៉ុបជាអ្នកដណ្តើមបានទាំងអស់ ពោលនៅឆ្នាំ ២០០៦ បានទៅលើក្រុមជម្រើសជាតិអ៊ីតាលី, ឆ្នាំ ២០១០ ក្រុមជម្រើសជាតិ អេស្ប៉ាញ, ឆ្នាំ ២០១៤ ក្រុមជម្រើសជាតិ អាល្លឺម៉ង់និងលើកចុងក្រោយឆ្នាំ ២០១៨ ក្រុមជម្រើសជាតិបារាំង។
ដូច្នេះហើយទើប Mbappeហ៊ាននិយាយថាការលេងរបស់ក្រុមដែលមកពីទ្វីបអាមេរិកខាងត្បូង ជាពិសេស អាហ្សង់ទីននិង ប្រេស៊ីលមិនទាន់ឈានដល់កម្រិតដើម្បីប្រជែងពាន World Cup បាន។ ដកស្រង់ពាក្យសម្តីដើម, ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំបាននិយាយយ៉ាងដូច្នេះថា៖
ប្រភព៖ Just Football