ខ្លាចយកមកលេងអត់កើត! Ferdinand ណែនាំឲ្យ Man UTD គិតសាជាថ្មីពីការទិញយកកីឡាករម្នាក់នេះ
July 8, 2022
អង់គ្លេស៖ លោក Rio Ferdinand ប្រាប់ទៅ Manchester United ឲ្យគិតគូសាជាថ្មីមុនសម្រេចចិត្តទិញយក ខ្សែការពារ Lisandro Martinez ក្រោយឮថាលោក Erik Ten Hag ចង់ទិញយកគេមកទឹកដី Old Trafford ។
ខ្សែការពារ Lisandro Martinez
Martinez គឺជាខ្សែការពារឆ្នើមមួយរូបរបស់ Ajax ដែលថ្មីៗនេះរូបគេចង់ចែកផ្លូវជាមួយក្លិបយក្សនៅហូឡង់មួយនេះហើយនិងចង់ផ្ទេរមក Premier League ខណៈដែល Arsenal និង Manchester United សុទ្ធតែកំពុងដាក់សំណើចែចូវយកគេទាំងអស់។
ខ្សែការពារ Lisandro Martinez
យ៉ាងណាមិញ Ferdinand គិតថា Martinez មានកាយសម្បទាតូចពេកគឺកម្ពស់តែ ១.៧៥ សង់ទីម៉ែត្រប៉ុណ្ណោះ ដែលតូចជាងខ្សែការពារផ្សេងៗនៅអង់គ្លេសដូចជា Virgil van Dijk និង Raphael Varane ជាដើម។