មានរឿងអ្វី? លោក Leboeuf បានទូន្មានកីឡាកររូបនេះថាឲ្យគិតឲ្យច្បាស់សិន មុននឹងចង់ចូលរួមជាមួយ Real Madrid
October 14, 2021
អឺរ៉ុប៖ លោក Frank Leboeuf បានទូន្មានទៅដល់ Kylian Mbappe ថា ឲ្យគេសម្រេចចិត្តឲ្យច្បាស់សិនមុននឹងចង់ផ្លាស់ទៅ Real Madrid ប្រសិនជាគេចង់ឈ្នះពាន Champion League។
លោក Frank Leboeuf
ជាការពិតណាស់ Mbappe កំពុងតែត្រូវក្លិប Real Madrid តាមប្រមាញ់យកយ៉ាងស្អិតរមួត កាលពីទីផ្សាដោះដូរកីឡាកររដូវក្តៅកន្លងទៅនេះ ដោយ Real Madrid ហ៊ានឲ្យតម្លៃខ្លួន Mbappe រហូតដល់ខ្ទង់២០០លានផោន។ ទោះយ៉ាងកិច្ចព្រមព្រៀងនេះមិនទាន់សម្រេចនៅឡើយទេ ដោយក្លិប Paris Saint Germain ចង់រក្សារូបគេឲ្យនៅក្លិបដដែល។