គាស់កកាយរឿងចាស់! មកមើលវីដេអូ Ronaldo ក្នុងអាយុ១៨ឆ្នាំបង្រៀន Lingard ញាក់បាល់ - TrueID

គាស់កកាយរឿងចាស់! មកមើលវីដេអូ Ronaldo ក្នុងអាយុ១៨ឆ្នាំបង្រៀន Lingard ញាក់បាល់

September 1, 2021

អង់គ្លេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានចាកចេញពីក្លិបសេះបង្កង់ Juventus និងផ្ទេរមកក្លិប Manchester United ជាផ្លូវការបន្ទាប់ពីចាកចេញកាលពី១២ឆ្នាំមុន។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ទន្ទឹមនឹងការអបអរសាទររបស់អ្នកគាំទ្រយ៉ាងគគ្រឹកគគ្រេង គេបានគាស់កកាយវីដេអូចាស់ៗរបស់ Ronaldo កាលស្នាក់នៅទឹកដី Old Trafford មករំលឹកឡើងវិញដោយមួយក្នុងនោះគឺវីដេអូរបស់គេបង្រៀនខ្សែបម្រើ Jesse Lingard ដែលមានអាយុត្រឹម១០ឆ្នាំ ឲ្យចេះញាក់បាល់។

ខ្សែប្រយុទ្ធ Cristiano Ronaldo និង Jesse Lingard
ខ្សែប្រយុទ្ធ Cristiano Ronaldo និង Jesse Lingard

ហេតុការណ៍នេះកើតឡើងកាលពីរដូវក្ដៅឆ្នាំ២០០៣ ដោយកាលណោះ Cristiano Ronaldo មានអាយុត្រឹមតែ១៨ឆ្នាំប៉ុណ្ណោះ ហើយគេបានឆ្លៀតឱកាសមកបង្រៀន ខ្សែបម្រើ Jesse Lingard ដែលនៅវ័យក្មេងនៅឡើយ។

ខ្សែប្រយុទ្ធ Cristiano Ronaldo និង Jesse Lingard
ខ្សែប្រយុទ្ធ Cristiano Ronaldo និង Jesse Lingard

Ronaldo បានបង្រៀន Lingard ពីជំនាញរបស់គេប្រកបដោយស្នាមញញឹម ដោយគេបានប្រាប់ទៅក្មេងៗថា៖

ខ្សែប្រយុទ្ធ Cristiano Ronaldo និង Jesse Lingard
ខ្សែប្រយុទ្ធ Cristiano Ronaldo និង Jesse Lingard

គួរបញ្ជាក់ផងដែរថា Sir Alex Ferguson បានយក Ronaldo ពី Sporting Lisbon មកទឹកដី Old Trafford កាលពីឆ្នាំ ២០០៣ ៕

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Ronaldo បង្រៀនក្មេងៗ

ប្រភព៖​ sportbible

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...