បរទេស៖ ប្រធានក្លិបលោក FlorentinoPerez បានមានប្រសាសន៍ថា លោកនឹងមិនបិទផ្លូវ KylianMbappe ក្នុងការផ្លាស់មក Real Madrid ទេ, ទោះរូបគេបានបន្តកុងត្រាថ្មីជាមួយ Paris Saint-Germain ដោយមិនផ្ទេរមកទឹកដី Santiago Bernabeu ក៏ដោយ។
ជាការពិតណាស់ នៅរដូវក្តៅនេះ Mbappe ត្រូវបានគេរំពឹងខ្ពស់ថានឹងអាចផ្លាស់មកកាន់ R.Madrid, ប៉ុន្តែនៅដំណាក់កាលចុងក្រោយអ្វីៗបានប្រែផ្ទុយស្រឡះ បន្ទាប់ពីរូបគេយល់ព្រមបន្តកុងត្រាថ្មីជាមួយ PSG ៣ ឆ្នាំបន្ថែមទៀត ដែលដំណឹងនេះវាបានធ្វើឱ្យអ្នកគាំទ្រ រួមទាំងអ្នកពាក់ព័ន្ធនឹងវិស័យកីឡាជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង។
ដកស្រង់ពាក្យសម្តីដើមពីអ្នកកាសែតលោក Fabrizio Romano, បានមានប្រសាសន៍ទាក់ទងនឹង Mbappe យ៉ាងដូច្នេះថា៖