ទើបចេញពី PSG បានប៉ុន្មានថ្ងៃ តែយប់មិញ Parades ស្រាប់តែដាក់គ្នាមួយប្រាវជាមួយបងធំ Ramos ផ្អើលទីលាន(មានវីដេអូ) - TrueID

ទើបចេញពី PSG បានប៉ុន្មានថ្ងៃ តែយប់មិញ Parades ស្រាប់តែដាក់គ្នាមួយប្រាវជាមួយបងធំ Ramos ផ្អើលទីលាន(មានវីដេអូ)

September 7, 2022

បរទេស៖ នៅក្នុងការប្រកួតវគ្គចែកពូល នៃពានរង្វាន់ Champions League យប់មិញ, ខ្សែបម្រើ Leandro Parades បានប៉ះទង្គិចគ្នាមួយប្រាវជាមួយអតីតមិត្តរួមក្រុម Sergio Ramos។

ទិដ្ខភាពប៉ះទង្គិចគ្នា
ទិដ្ខភាពប៉ះទង្គិចគ្នា

Parades ត្រូវបាន Juventus ខ្ចីជើងពីក្រុម Paris Saint-Germain នៅរដូវក្តៅនេះមួយរដូវកាល អមជាមួយជម្រើសទិញផ្តាច់ផងដែរ, ខណៈយប់មិញនេះខ្សែបម្រើសញ្ជាតិ អាហ្សង់ទីន ត្រូវតតាំងជាមួយអតីតក្លិបចាស់របស់ខ្លួនក្នុងនាមជាគូសត្រូវនៅលើទីលាន។

ខ្សែបម្រើ Leandro Parades
ខ្សែបម្រើ Leandro Parades

ជាការពិតណាស់ នៅក្នុងការប្រកួតយប់មិញ ពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុម PSG ហាក់ធ្វើបានល្អជាង ដោយអាចទទួលជ័យជម្នះទៅលើក្រុម Juventus ក្នុងលទ្ធផល ២-១, ដែលក្នុងនោះ Kylian Mbappe រកបាន ២ គ្រាប់ឱ្យក្រុមអ្នកមានបារាំង ចំណែក ១ គ្រាប់របស់ក្រុមសេះបង្កង់គឺរកបានដោយ Weston McKennie។ 

Kylian Mbappe
Kylian Mbappe

សម្រាប់ការប្រកួតខាងលើ ក៏មានរឿងដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ បន្ទាប់ពី Parades ប៉ះទង្គិចគ្នាជាមួយបងធំ Ramos ដែលជាអតីតមិត្តរួមទើបបែកគ្នាថ្មីៗ, យ៉ាងណាមិញ សម្រាប់សកម្មភាពបែបនេះបានកើតឡើង បន្ទាប់ពី G.Bremer ធ្វើឱ្យ Mbappe ដួលទាំងកម្រោលនៅលើទីលាន៕ 

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...