ក្តៅៗ! PSG ចង់បានកីឡាករឆ្នើម Chelsea រូបនេះមករួមក្រុមមុនទីផ្សារបិទ - TrueID

ក្តៅៗ! PSG ចង់បានកីឡាករឆ្នើម Chelsea រូបនេះមករួមក្រុមមុនទីផ្សារបិទ

January 31, 2023

អឺរ៉ុប៖ ក្លិប Paris Saint Germain ត្រូវបានគេរាយការណ៍ថា កំពុងតែជួបពិភាក្សាជាមួយ Chelsea ក្នុងការចង់បាន Hakim Ziyech មករួមក្រុមនៅក្នុងថ្ងៃបិទបញ្ចប់នៃទីផ្សារដោះដូរកីឡាករ។

កីឡាករ Hakim Ziyech
កីឡាករ Hakim Ziyech

ជាការពិតណាស់ Ziyech ក៏ជាតួអង្គសំខាន់របស់ Chelsea ម្នាក់នេះ ប៉ុន្តែ រូបគេហាក់ពុំសូវបានបង្ហាញខ្លួនជាជម្រើសដំបូងបានជាប់លាប់សោះ ខណៈ កិច្ចសន្យារបស់គេជាមួយក្លិបនឹងផុតកំណត់នៅក្នុងឆ្នាំ២០២៥។

ក្នុងនោះបើយោងទៅតាមការចុះផ្សាយរបស់លោក Fabrizio Romano បានលើកឡើងថា Ziyech កំពុងតែអន្ទះសារចង់ផ្លាស់មកកាន់ PSG ខណៈ ប្រសិនបើវាកើតឡើងមែន គឺ រូបគេនឹងចូលរួមក្នុងលក្ខខណ្ឌខ្ចីជើង គ្មានភ្ជាប់ជាមួយនឹងលក្ខខណ្ឌទិញផ្តាច់ឡើយ៕

កីឡាករ Hakim Ziyech
កីឡាករ Hakim Ziyech

ប្រភព៖​ Fabrizio Romano

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...