សង្ស័យមកអង់គ្លេសវិញ! ក្លិបនៅ PL ចាប់អារម្មណ៍ចង់បាន Eriksen មករួមក្រុម - TrueID

សង្ស័យមកអង់គ្លេសវិញ! ក្លិបនៅ PL ចាប់អារម្មណ៍ចង់បាន Eriksen មករួមក្រុម

January 5, 2022

អឺរ៉ុប៖ យោងតាមសេចក្ដីរាយការណ៍គឺក្លិបនៅ Premier League ចាប់អារម្មណ៍ចង់យកខ្សែបម្រើ Christian Eriksen មករួមក្រុមបន្ទាប់ពី Inter Milan បានបញ្ចប់កុងត្រាជាមួយគេជាផ្លូវការ។

  ខ្សែបម្រើ Christian Eriksen
  ខ្សែបម្រើ Christian Eriksen

មូលហេតុដែល Inter Milan បង្ខំចិត្តធ្វើបែបនេះក៏ដោយសារតែ Eriksen បានរងអាការៈគាំងបេះដូងក្នុងការប្រកួត Euro 2020 រវាងក្រុមជម្រើសជាតិហ្វាំងឡង់ និងដាណឺម៉ាក ដែលរូបគេត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។

  ខ្សែបម្រើ Christian Eriksen
  ខ្សែបម្រើ Christian Eriksen

ជាសំណាងល្អ Eriksen មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ ប៉ុន្តែគ្រូពេទ្យបានដាក់ឧបករណ៍វាស់ស្ទង់ចង្វាក់បេះដូងជាប់ខ្លួនគេដើម្បីតាមដានសុខភាពដែលធ្វើឲ្យគេមិនអាចលេងនៅ Inter Milan ជាក្លិបស្ថិតក្នុងក្របខណ្ឌ Serie A ព្រោះអាជ្ញាធរអ៊ីតាលីមិនអនុញ្ញាតឲ្យមានកីឡាករណាលេងដោយពាក់ឧបករណ៍នេះទេ។

  ខ្សែបម្រើ Christian Eriksen គាំងបេះដូង
  ខ្សែបម្រើ Christian Eriksen គាំងបេះដូង

យ៉ាងណាមិញ គ្រូពេទ្យជំនាញបានអនុញ្ញាតឲ្យ Christian Eriksen វិលមកលេងលើទីលានវិញហើយ ដោយភ្នាក់ងាររបស់គេបានបង្ហើបប្រាប់ផ្ទាល់ Eriksen កំពុងត្រូវក្លិបនៅ Premier League ចង់បានតែមិនបានបង្ហើបថា​​​ក្លិបមួយណាឡើយ។

  ខ្សែបម្រើ Christian Eriksen
  ខ្សែបម្រើ Christian Eriksen

ខណៈពេលនេះគឺ អតីតខ្សែបម្រើរបស់ Spurs រូបនេះបានមកហ្វឹកហាត់ម្នាក់ឯងនៅក្លិប Chiasso នៅឯប្រទេសស្វីសផងដែរ៕

  ខ្សែបម្រើ Christian Eriksen
  ខ្សែបម្រើ Christian Eriksen

ប្រភព៖​ thesun

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...