Man UTD បោះលុយ៤២លាន អមជាមួយ Martial ជាសំណើ ដើម្បីផ្ទេរយកកីឡាករលំដាប់ A នៅលីគអ៊ីតាលីម្នាក់នេះ - TrueID

Man UTD បោះលុយ៤២លាន អមជាមួយ Martial ជាសំណើ ដើម្បីផ្ទេរយកកីឡាករលំដាប់ A នៅលីគអ៊ីតាលីម្នាក់នេះ

May 2, 2022

បរទេស៖ ក្លិបបិសាចក្រហម ManchesterUnited ត្រូវបានគេរាយការណ៍មកថា បានដាក់សំណើ៤២លានផោន (៥២លានដុល្លារ) បូកថែមជាមួយនឹងកីឡាករ Anthony Martial ទៅកាន់ក្លិប Inter Milan ដើម្បីផ្ទេរយកខ្សែប្រយុទ្ធ Lautaro Martinez

បើទោះបីជា ខ្សែប្រយុទ្ធ CristianoRonaldo ត្រូវបានរំពឹងថា នឹងបន្តស្នាក់នៅទឹកដី OldTrafford នៅរដូវកាលក្រោយទៀតក្ដី ប៉ុន្តែ Man UTD នៅតែត្រូវការខ្សែប្រយុទ្ធបន្ថែម ក៏ព្រោះថា ក្លិបយក្សអង់គ្លេសមួយនេះកំពុងខិតជិតនឹងបាត់បង់ខ្សែប្រយុទ្ធចាស់វស្សា Edinson Cavani ដែលជិតផុតកុងត្រា និងគ្រោង ផ្លាស់ទៅលេងនៅទឹកដីឡាទីនវិញរួមរស់ជាមួយក្រុម Boca Juniors។ ខណៈដែលខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford ដែលធ្លាក់ទម្រង់លេងក្រោមការដឹកនាំរបស់លោក RalfRangnick នោះ ក៏មានដំណឹងលេចឮថាអាចនឹងចាកចេញនៅរដូវក្ដៅខាមុខ។បន្ថែមពីនេះ ខ្សែប្រយុទ្ធ​ Mason Greenwood ដែលមានរឿងរកាំរកូសជាមួយនឹងមិត្តស្រីនោះក៏ត្រូវបានក្លិបព្យួរឈ្មោះជាបណ្ដោះអាសន្នទៀត ។

ទោះជាយ៉ាងណាក៏ដោយ នៅរដូវក្ដៅក្រោយខ្សែប្រយុទ្ធ Anthony Martial នឹងត្រឡប់មក Man UTD វិញ​ បន្ទាប់ពីបញ្ចប់កិច្ចសន្យាខ្ចីជើងជាមួយក្លិប Sevilla ប៉ុន្តែ ក្រុមបិសាចក្រហម មិនត្រូវការខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះនោះទេដោយកាលពីពេលថ្មីៗ មានរបាយការណ៍ ថា Man UTD គ្រោងនឹងចំណាយ១២លានផោនដើម្បីឲ្យ Martial ចាកចេញទៀតផង។

យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់ អ្នកកាសែតសញ្ជាតិអ៊ីតាលីលោកBarzaghiបានឲ្យដឹងថា Man UTD ឥលូវ អាចនឹងប្រើប្រាស់ Martial ជាថ្នូរដោះដូរយក Martinez ពី Inter Milan អមជាមួយការបន្ថែមថវិការចំនួន៤២លានផោន។

គួររម្លឹកដែរថា Martinez ជាខ្សែប្រយុទ្ធដ៏លេចធ្លោម្នាក់របស់ ​Inter ដោយរូបគេ បានផ្លាស់មកចូលរួមជាមួយក្លិបយក្សអ៊ីតាលីមួយនេះ តាំងពីឆ្នាំ ២០១៨ដោយគិតមកទល់ពេលនេះ គេបង្ហាញខ្លួនបាន១៧៧ប្រកួត ស៊ុតបញ្ចូលទី៧០គ្រាប់ខណៈកាលពីរដួវកាលមុន រូបគេ ក៏ជាគោលដៅនាំចូលដ៏ចំបងរបស់ក្លិបអ្នកមានបុណ្យ Barcelona ផងដែរ៕

ប្រភព៖​ sportsmole

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...