អឺរ៉ុប៖ កិច្ចពិភាក្សាជុំវិញអនាគតគ្រូបង្វឹកដែលមកដឹកនាំនៅក្រុម Barcelonaសម្រាប់រដូវកាល ២០២១-២០២២ គឺត្រូវបានបញ្ចប់ហើយ ជារួមអ្នកចាត់ការបច្ចុប្បន្នលោក RonaldKoeman នឹងទទួលបន្ទុកដឹកនាំក្រុមអ្នកមានបុណ្យនៅរដូវកាលក្រោយជាបន្តទៀត។
ទោះបីជាយ៉ាងណាក៏ដោយ លោក XaviHernandez នៅតែមានព័ត៌មានថា នឹងអាចមកដឹកនាំក្លិបយក្សមួយនេះផងដែរ ខណៈអតីតវីរបុរសរូបនេះ បានរំពឹងថានៅថ្ងៃណាមួយលោកនឹងអាចមកដឹកនាំនៅអតីតក្លិបចាស់របស់លោកបានជាក់ជាពុំខាន។
ជាការពិតណាស់ លោក Xaviត្រូវបាន Barca ផ្តល់ឱកាសការងារឱ្យលោកចំនួន ២ ដង ប៉ុន្តែបុរសសញ្ជាតិអេស្ប៉ាញបានអះអាងថាការត្រឡប់ទៅកាន់ក្លិបដែលបានបណ្តុះបណ្តាលលោកតាំងពីក្មេងមួយនេះគឺវាពិតជាលំបាកខ្លាំងណាស់,គាត់មានអារម្មណ៍ថា កាលៈទេសៈនៅពេលនេះ គឺវាមិនទាន់សមស្របនោះទេ។
ថ្លែងប្រាប់កាសែត LaVanguardia លោក Xavi បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ប្រភព៖ Marca