តោះមកស្គាល់តារាបាល់ទាត់ឆ្នើម៥រូប ដែលមានប្រាក់ឈ្នួលប្រចាំសប្តាហ៍ថ្លៃជាងគេបំផុត ខណៈ CR7 ធ្លាក់ទៅឈរលេខ៥ឯណោះ - TrueID

តោះមកស្គាល់តារាបាល់ទាត់ឆ្នើម៥រូប ដែលមានប្រាក់ឈ្នួលប្រចាំសប្តាហ៍ថ្លៃជាងគេបំផុត ខណៈ CR7 ធ្លាក់ទៅឈរលេខ៥ឯណោះ

July 6, 2022

បរទេស៖ យោងតាមរបាយការណ៍បានឱ្យដឹងថា Kylian Mbappe ខ្សែប្រយុទ្ធវ័យក្មេងរបស់ ParisSaint-Germain បានក្លាយជាកីឡាករបាល់ទាត់ដែលមានប្រាក់ឈ្នួលប្រចាំសប្តាហ៍ថ្លៃជាងគេបំផុតនៅទូទាំងពិភពលោក ខណៈ Cristiano Ronaldo វិញធ្លាក់ទៅឈរនៅលេខរៀងទី ៥ឯណោះ។

 Kylian Mbappe
 Kylian Mbappe

ដើមឡើយ Lionel Messi ជាអ្នកដែលមានប្រាក់ឈ្នួលថ្លៃជាងគេបំផុតប្រចាំសប្តាហ៍, ប៉ុន្តែក្រោយពេល Mbappe បន្តកុងត្រាថ្មីជាមួយ PSG កាលពីខែមុន បានធ្វើឱ្យរូបគេក្លាយជាអ្នកដែលមានប្រាក់ឈ្នួលប្រចាំសប្តាហ៍ថ្លៃជាងគេវិញ ពោលគឺចំនួន ១លានផោន ឬប្រមាណជា (១.២លានដុល្លារអាមេរិក)។

Lionel Messi
Lionel Messi

ខណៈបច្ចុប្បន្ននៅក្នុងតារាង Top ៥ ក៏មានបម្រែបម្រួលសមាសភាពកីឡាករមួយចំនួនទៀតដែរ ដែលទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍ថ្លៃបំផុត ក្នុងនោះ Mohamed Salah បានហក់ឡើងមកឈរនៅចំណាត់ថ្នាក់ទី ៤ វិញ ក្រោយពេលរូបគេបន្តកុងត្រាថ្មីជាមួយ Liverpool ពោលក្នុង ១សប្តាហ៍រូបគេរកបាន ៤០ ម៉ឺនផោន ឬប្រមាណជា (៤៧ ម៉ឺនដុល្លារអាមេរិក)។

Mohamed Salah
Mohamed Salah

ដកស្រង់ពីគេហទំព័រ Daily Mail ខាង Keylatop នឹងបង្ហាញប្រិយមិត្តឱ្យបានដឹងពីចំនួនប្រាក់ឈ្នួលរបស់កីឡាករ ៥ រូប ដែលថ្លៃជាងគេបំផុតប្រចាំសប្តាហ៍៖  

០៥. Cristiano Ronaldo (Man UTD): ៣៨៥ ពាន់ផោន ឬប្រមាណជា (៤៦ ម៉ឺនដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍

Cristiano Ronaldo
Cristiano Ronaldo

4. Mohamed Salah (Liverpool): ៤០ ម៉ឺនផោន ឬប្រមាណជា (៤៧ ម៉ឺនដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍

Mohamed Salah
Mohamed Salah

3. Neymar (PSG): ៦០៦ ពាន់ផោន ឬប្រមាណជា (៨៤ ម៉ឺនដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍

Neymar
Neymar

២. Lionel Messi (PSG): ៩៦ ម៉ឺនផោន ឬប្រមាណជា (១.១ លានដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍

Lionel Messi
Lionel Messi

១. Kylian Mbappe (PSG): ១លានផោន ឬប្រមាណជា (១.២លានដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍៕

 Kylian Mbappe
 Kylian Mbappe

ប្រភព៖​ Daily Mail

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...