អង់គ្លេស៖ ខ្សែបម្រើ Enzo Fernandez នឹងពាក់អាវស្លាកលេខ ៥ ជាមួយ Chelsea ដែលជាលេខអាវចាស់របស់ Jorginho។
ជាការពិតណាស់ នៅក្នុងថ្ងៃបិទបញ្ចប់នៃទីផ្សារដោះដូរកីឡាករ គឺ Chelsea បានបំពេញក្តីស្រមៃរបស់ពួកគេក្នុងការចុះហត្ថលេខានាំយក Enzo មករួមក្រុមក្នុងតម្លៃថ្លៃជាងគេនៅក្នុងប្រវត្តិសាស្រ្តរបស់ក្របខណ្ឌ Premier League រហូតដល់ទៅ ១២១លានអឺរ៉ូ។
ចំពោះការមកដល់ Chelsea គឺ Enzo នឹងទទួលបានអាវស្លាកលេខ ៥ ដែលជាលេខរបស់ Jorginho ក្រោយរូបគេបានផ្ទេរចេញមកកាន់ Arsenal ខណៈ កីឡាករសញ្ជាតិអាហ្សង់ទីនខាងលើអាចនឹងមានឈ្មោះបង្ហាញខ្លួនក្នុងការប្រកួតថ្ងៃស្អែកទល់នឹង Fulham តែម្តង៕
ប្រភព៖ Sportskeeda