បរទេស៖ ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថាកំពុងចាប់អារម្មណ៍ចង់ចុះកុងត្រាយកខ្សែប្រយុទ្ធរបស់ AC Milan កីឡាករ Rafael Leao នៅខែ មករាខាងមុខដើម្បីជំនួសតំណែង Karim Benzema ដែលកំពុងមានបញ្ហារបួស។
ជាការពិតណាស់ Benzema ហាក់មានបញ្ហាច្រើន ជាពិសេសទាក់ទងនឹងបញ្ហារបួសនេះតែម្តងបន្ទាប់ពីរដូវកាលថ្មី ២០២២-២០២៣បានចាប់ផ្តើម, ខណៈថ្មីៗនេះរូបគេបានទទួលរងរបួសម្តងទៀតជាមួយក្រុមជម្រើសជាតិ បារាំងនៅពេលហ្វឹកហាត់ត្រៀមការប្រកួត World Cup Qatar ២០២២។
យ៉ាងណាមិញ សម្រាប់របួសរបស់ខ្សែប្រយុទ្ធវ័យ៣៤ ឆ្នាំទំនងជានឹងមិនអាចជាសះស្បើយបានលឿននោះទេ ដែលជាហេតុធ្វើឱ្យ R. Madrid ត្រូវស្វែងរកខ្សែប្រយុទ្ធថ្មី ដើម្បីមកបំពេញចន្លោះនៅតំបន់ខ្សែប្រយុទ្ធកណ្តាល,ហើយយោងតាមកាសែត SPORT បានឱ្យដឹងថា ក្លិបរហស្សនាមអធិរាជសកំពុងចង់ចុះកុងត្រាយកកីឡាករLeao របស់ AC Milan៕
ប្រភព៖ Sportskeeda