លេចឮថា Real Madrid កំពុងដាក់គោលដៅឆ»_ក់យកតារាឆ្នើម Bayern រូបនេះ - TrueID

លេចឮថា Real Madrid កំពុងដាក់គោលដៅឆ»_ក់យកតារាឆ្នើម Bayern រូបនេះ

February 11, 2023

អេស្ប៉ាញ៖ យោងតាមអ្នកកាសែត Tobi Altschaffl បានចុះផ្សាយថា ក្លិប Real Madrid ចាប់អារម្មណ៍ចង់ទិញយកខ្សែប្រយុទ្ធ Kingsley Coman ពីក្លិប Bayern Munich ។​

ខ្សែប្រយុទ្ធ Kingsley Coman
ខ្សែប្រយុទ្ធ Kingsley Coman

នៅរដូវកាលនេះ Real Madrid ហាក់បីដូចជាមិនសូវមុតស្រួចដូចមុនដោយបានធ្លាក់ពីតំណែងលេខ១លើតារាង La Liga មកកាន់លេខ២ ដោយឲ្យ Barcelona ជាក្រុមគូប្រជែងវ៉ាយកបាន។​ឆ្លងកាត់២០ប្រកួតរួចមក Real Madrid ឈ្នះ១៤ប្រកួត ចាញ់៣ប្រកួតនិងស្មើ៣ប្រកួតក្នុងលីគ ប៉ុន្តែបានរបូតពានមួយហើយគឺ Spanish Super Cup ទៅឲ្យ Barcelona ។​

ខ្សែប្រយុទ្ធ Kingsley Coman
ខ្សែប្រយុទ្ធ Kingsley Coman

ដូច្នេះហើយទើបក្លិបត្រូវការខ្សែប្រយុទ្ធម្នាក់មករួមក្រុមហើយ Coman ពិតជាទាក់ទាញចិត្តក្លិបខ្លាំងណាស់។

ខ្សែប្រយុទ្ធ Kingsley Coman
ខ្សែប្រយុទ្ធ Kingsley Coman

Coman រកបាន៣គ្រាប់និងបញ្ជូនបាល់បាន៥គ្រាប់ ក្នុងការបង្ហាញខ្លួន១៩ប្រកួតឲ្យ Bayern Munich នារដូវកាលនេះ។​

ខ្សែប្រយុទ្ធ Kingsley Coman
ខ្សែប្រយុទ្ធ Kingsley Coman

ប៉ុន្តែ Bayern គ្មានបំណងចង់លក់កីឡាកររូបនេះចេញនោះឡើយស្របពេល Kingsley Coman នៅសល់កុងត្រាស្នាក់នៅទឹកដី Allainz Arena រហូតដល់ឆ្នាំ២០២៧៕

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...