អីយ៉ាស់! Man UTD នឹងឡើងសង្វៀនជាមួយ PSG និង Juventus ប្រជែងយកខ្សែបម្រើកំពុងឡើងជើងនៅអ៊ីតាលីរូបនេះ ដើម្បីយកមកជំនួស Pogba - TrueID

អីយ៉ាស់! Man UTD នឹងឡើងសង្វៀនជាមួយ PSG និង Juventus ប្រជែងយកខ្សែបម្រើកំពុងឡើងជើងនៅអ៊ីតាលីរូបនេះ ដើម្បីយកមកជំនួស Pogba

April 21, 2022

បរទេស៖ Manchester United ត្រូវបានគេរាយការណ៍ថាកំពុងកំណត់អត្តសញ្ញាណចង់បានខ្សែបម្រើ Sergej Milinkovic-Savic របស់ក្រុម Lazio ដើម្បីត្រៀមទុកជំនួសតំណែងរបស់Paul Pogba ប្រសិនបើកីឡាករវ័យ ២៩ ឆ្នាំរូបនេះចាកចេញនៅរដូវក្តៅខាងមុខ។

រូបភាព
រូបភាព

ជាការពិតណាស់ Pogba កំពុងមានបំណងចង់ចាកចេញពីទឹកដី Old Trafford នៅដំណាច់រដូវកាលនេះ, ខណៈកុងត្រារបស់គាត់ជាមួយក្រុមបិសាចក្រហមគឺនៅសល់ត្រឹមតែ៣ខែទៀតប៉ុណ្ណោះ ប៉ុន្តែគិតមកដល់ពេលនេះមិនទាន់មានតម្រុយណាមួយដែលបង្ហាញថាគាត់អាចបន្តកិច្ចសន្យាថ្មីជាមួយ Man UTD ឡើយ។

រូបភាព
រូបភាព

យោងតាមការចុះផ្សាយរបស់កាសែត Calciomercatoបានឱ្យដឹងថា, Man UTD កំពុងមានការចាប់អារម្មណ៍ខ្លាំងលើកីឡាករ Milinkovic-Savic, ប៉ុន្តែក្នុងពេលដំណាលគ្នានេះ មិនត្រឹមមានតែ Man UTD មួយទេដែលចង់បានរូបគេ សូម្បី Paris Saint-Germain និង Juventus ក៏ចង់បានរូបគេផងដែរ។

រូបភាព
រូបភាព

យ៉ាងណាមិញ យោងតាមប្រភពខាងលើបានបញ្ជាក់ថា Lazio ក៏មានបំណងចង់លក់ខ្សែបម្រើខាងលើចេញផងដែរប្រសិនបើគាត់សម្រេចចិត្តមិនកុងត្រាថ្មីជាមួយក្លិបរហូតដល់ ខែ មិថុនា ឆ្នាំ ២០២៤៕

ប្រភព៖​ Sportsmole

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...