មានរឿងអ្វី? Ronaldo គិតគូចេញពីក្លិប Man UTD វិញដោយសារបញ្ហាមួយនេះ - TrueID

មានរឿងអ្វី? Ronaldo គិតគូចេញពីក្លិប Man UTD វិញដោយសារបញ្ហាមួយនេះ

June 18, 2022

អង់គ្លេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាយការណ៍កំពុងគិតគូចង់ចាកចេញពីក្លិប Manchester United ដោយសារខ្លួនមានអារម្មណ៍ថាលោក Erik Ten Hag ជាគ្រូបង្វឹកថ្មីទំនងជាមិនរាប់បញ្ចូលគេក្នុងគម្រោងរបស់លោក។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo
លោក Erik Ten Hag 
លោក Erik Ten Hag 

Ten Hag ដែលជាអតីតគ្រូរបស់ Ajax បានផ្លាស់មកដឹកនាំនៅទឹកដី Old Trafford ចាប់ពីរដូវកាលក្រោយនេះហើយខណៈនោះដែរ Ronaldo ក៏នៅសល់កុងត្រាស្នាក់នៅ Man United មួយឆ្នាំទៀតនិងត្រូវគេរំពឹងទុកថា កីឡាករសញ្ជាតិព័រទុយកាល់រូបនេះនឹងបន្តស្នាក់នៅក្លិប។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ឥលូវនេះ La Repubblica បានផ្សាយថា Ronaldo មានអារម្មណ៍ថាលោក Ten Hag មិនសូវជាចង់រាប់បញ្ចូលគេទៅក្នុងផែនការដឹកនាំរបស់លោកស្របពេលលេចឮថាភ្នាក់ងាររបស់គេគឺ លោក Jorge Mendes កំពុងស្វែងរកការចរចាជាមួយក្លិបថ្មីដូចជា AS Roma និង Sporting Lisbon ជាដើម។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន២៤គ្រាប់ក្នុងការបង្ហាញខ្លួន ៣៩ប្រកួតនៅរដូវកាលមុន៕

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...