បរទេស៖ ក្រោយចប់កុងត្រាជាមួយក្លិបហង្សក្រហម Liverpool ក្លិបយក្សអេស៉្បាញ Barcelona គឺជាបេក្ខភាពឈានមុខគេមួយដែលអាចផ្ទេរយកខ្សែបម្រើវ័យ៣០ឆ្នាំ Georginio Wijnaldum ទៅរួមក្រុមដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅនេះ។
យ៉ាងណាមិញបើតាមអ្នកកាសែតល្បីឈ្មោះ Fabrizio Romano បានឲ្យដឹងថា Wijnaldum នឹងបែរពី Barcelona ទៅរកក្លិបអ្នកមាន Paris Saint-Germain ដែលយល់ព្រមឲ្យថ្លៃពលកម្មដល់រូបគេលើសក្លិបលោក Ronald Koeman មួយនេះទ្វេរដង៕
ប្រភព៖ sportsmole